ព័ត៌មានជាតិ
ក្នុងមួយថ្ងៃសមត្ថកិច្ចរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៣ទីតាំងផ្សេងគ្នារាប់រយគ្រាប់
តាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបានពីសមត្ថកិច្ចនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា គ្រាប់យុទ្ធមិនទាន់ផ្ទុះដែលបានប្រទះឃើញនៅលើទីតាំងទី១ គឺនៅព្រឹកថ្ងៃទី២៣ ខែមីនានេះនៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខណៈដែលព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ(PKF)ចំនួន១៦កេះស្មើនឹង៤០០០គ្រាប់(ផលិតនៅប្រទេសឣាមេរិច)។
តាមការពិនិត្យជាក់ស្តែងគ្រាប់ទាំងនោះឣាចកប់ក្នុងសម័យសង្គ្រៀមលន់នល់ ហើយខូចគុណភាពប្រហែល៩០%នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។

ប្រភពដដែលបន្តថា គ្រាប់យុទ្ធភណ្ឌដែលប្រទះឃើញលើទីតាំងទី២នៅព្រឹកថ្ងៃដដែល នៅវេលាម៉ោង៨:០០នាទីមានចំនួន២៩គ្រាប់ខណៈដែលមានប្រជាកសិករជាម្ចាស់ស្រែឈ្មោះ រឿម គង់ ភេទប្រុសអាយុ៤២ឆ្មាំរស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់បានមករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ថាបានឃើញគ្រាប់នៅក្នុងដំបូកក្នុងស្រែរបស់ខ្លួន។ ក្រោយពីកម្លាំងប៉ុស្តិ៍បានទៅត្រួតពិនិត្យឃើញគ្រាប់មានចំនួន២៩គ្រាប់ក្នុងនោះមាន:គ្រាប់60mm១៩គ្រាប់,គ្រាប់DK82ចំនួន៤គ្រាប់,គ្រាប់80mmចំនួន៤គ្រាប់,គ្រាប់75mmចំនួន០១គ្រាប់និងគ្រាប់B40ចំនួន០១គ្រាប់។

ចំណែកគ្រាប់យុទ្ធភណ្ឌដែលប្រទះឃើញលើទីតាំងទី៣ក្នុងថ្ងៃដដែលនៅវេលាម៉ោង១០:០០នាទីបានប្រទះឃើញចំនួន០៦គ្រាប់ខណៈដែលកំពុងកាយដីធ្វើផ្លូវក៏ប្រទះឃើញហើយប្រជាពលរដ្ឋម្នាក់ឈ្មោះទឹម ស៊ីណាក់ ប្រុសអាយុ៦៤ឆ្នាំរស់នៅចំណុចទួលសង្កែបបួយ ស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យដើម្បីយកមករក្សាទុកបណ្តោះអាសន្ន។ ក្នុងនោះមានគ្រាប់80mm០១គ្រាប់,គ្រាប់B40ចំនួន០១គ្រាប់,គ្រាប់ម៉ីន69ចំនួន០១គ្រាប់,គ្រាប់បែកដៃចំនួន០៣គ្រាប់។
សមត្ថកិច្ចឲ្យដឹងដែរថា បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌសរុបទាំង៣ទីតាំងក្នុងស្រុកទាំង៣ខាងលើមកដល់ពេលនេះសមត្ថកិច្ចទាំង៣ទីតាំងបានប្រគល់ឲ្យមន្ត្រីជំនាញនៃអង្គភាពCMAXរួចរាល់ហើយដើម្បីយកទៅរក្សាទុករងចាំធ្វើការកម្ទេចចោលនៅពេលក្រោយ៕
សៅ សារិទ្ធ







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ