ព័ត៌មានជាតិ
អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន
អ្នកវិភាគស្ថានភាពនយោបាយ និងសង្គមបានលើកឡើងថា ដំណើររបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងទៅកាន់សហរដ្ឋអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ ប៉ុន្ដែគាត់មិនមានលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនង និងសុំជំនួយពីរដ្ឋបាលលោក ដូណាល់ ត្រាំនោះទេ។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ដំណើររបស់លោក សម រង្ស៊ី ទៅកាន់សហរដ្ឋអាមេរិកនេះ គឺគ្រាន់តែជាការបង្ហាញរូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់គាត់ប៉ុណ្ណោះ ប៉ុន្ដែគាត់មិនមានលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីការបរទេសអាមេរិក ឬក៏សុំជំនួយពីរដ្ឋបាលលោក ដូណាល់ ត្រាំនោះទេ»។
លោកបណ្ឌិតបន្តថា៖«រដ្ឋាភិបាលអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា គឺមានទំនាក់ទំនងផ្លូវការជាមួយគ្នា ប៉ុន្ដែគេមិនអាចមានទំនាក់ទំនងភាគីផ្សេងពីទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ។ ដូច្នេះរូបភាពរបស់លោក សម រង្ស៊ី នៅអាមេរិកនេះ គឺជាការបោកប្រាស់ និងគ្មានផលចំនេញអ្វីពីអាមេរិកដែរ»។

ជាការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ គឺលោក សម រង្ស៊ី តែងតែប្រើប្រាស់រូបភាពទៅជួបអ្នកមុខអ្នកការរបស់សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ឺរ៉ុបមួយចំនួនទៀត ដើម្បីទទួលឱកាសថតរូបប៉ុណ្ណោះ។ ចំណែករូបថតដែលឈរក្បែរវិមានរដ្ឋាភិបាលអាមេរិក គឺគ្រាន់តែល្បិចកលបោកអ្នកជឿតាមគាត់មួយចំនួនតូចប៉ុណ្ណោះ។ ជុំវិញដំណើរទៅសហរដ្ឋអាមេរិកនេះទៀតសោធ គឺទណ្ឌិតសម រង្ស៊ី គ្រាន់តែចង់បង្ហាញទំនុកចិត្តដល់អ្នកដែលហែរហមគាត់សព្វថ្ងៃនេះ ប៉ុន្ដែមិនមានផលប្រយោជន៍អ្វីដែលអាចជួយជីវិតនយោបាយរបស់អតីតគណបក្សប្រឆាំងនោះបានទេ។ កន្លងមក សម រង្ស៊ី ធ្លាប់បានរិះគន់លោក ដូណាល់ ត្រាំ ដោយឥតសំចៃមាត់ ព្រមទាំងចាត់ទុកប្រធានាធិបតីអាមេរិកជាជនផ្ដាច់ការ និងជាអ្នកនយោបាយបោកប្រាស់ផងដែរ។
ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ដ្រនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក និងគ្មានទីពឹងអ្វីទៀតនោះ។ បើទោះបីជាកន្លងមក គាត់ធ្លាប់និយាយរិះគន់ធ្ងន់ៗទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំក៏ដោយ ក៏គាត់នៅតែហ៊ានធ្វើមុខក្រាស់ទៅសុំភ្ជាប់ទំនាក់ទំនង ឬសុំជំនួយពីអាមេរិកដែរ»។

លោកបន្តថា រូបភាពលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក គ្រាន់តែបោកបញ្ឆោតអ្នកគាំទ្ររបស់គាត់មួយក្ដាប់តូចប៉ុណ្ណោះ ខណៈរូបភាពនេះធ្លាប់បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដើម្បីបោកពលរដ្ឋឱ្យបន្តគាំទ្រនយោបាយគាត់។ ទោះបីជាយ៉ាងណា ពលរដ្ឋបានដឹងច្បាស់ពីល្បិចកល ហើយឈប់ជឿទៅលើរូបភាពពីរបីសន្លឹកថតឈរក្បែរវិមានរដ្ឋាភិបាលអាមេរិកនោះដែរ។
លោក ថុង ម៉េងដាវីត បានអំពាវនាំវឱ្យពលរដ្ឋកុំយកចិត្តទុកដាក់ចំពោះរូបភាពបោកបញ្ឆោតនេះ និងកុំមានការយល់ច្រឡំទៅលើរូបភាពរបស់លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកដែលគិតថាអាមេរិកជួយគាំទ្រនោះ ព្រោះរដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានជួយគាំទ្រអ្វីដល់ក្រុមលោក សម រង្ស៊ីទេ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងចំអកឱ្យលោក សម រង្ស៊ី ដែលបានធ្វើទស្សនកិច្ចនៅអាមេរិកថា ចេះតែធ្វើទៅរួចដោយគ្មានការអៀនខ្មាស់ ព្រោះអតីតមេដឹកនាំបក្សប្រឆាំងរូបនេះធ្លាប់រិះគន់មិនសំចៃមាត់ចំពោះលោក ដូណាល់ ត្រាំ កាលនៅជាបេក្ខជនប្រធានាធិបតីអាមេរិក។
គួររំឭកថា តាមរយៈវីដេអូនៃបទសម្ភាសរបស់លោក សម រង្ស៊ី ជាមួយនឹង The Cambodia Daily កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនយោបាយចាស់វស្សារូបនេះបានរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក ដោយចាត់ទុកលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើនយោបាយប្រជាភិថុតិជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ