Connect with us

ព័ត៌មានជាតិ

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

បានផុស

នៅ

កំពង់ចាម ៖ លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​អាជ្ញារជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ សិស្សនគរបាលជ័យលាភីចំនួន ៧៧នាក់ នារី ២០នាក់មកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលា បានធ្វើរបាយការណ៍អំពីលទ្ធផលនៃការងារបណ្តុះបណ្តាល របស់សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ​លោក​សន្តិបណ្ឌិត បានលើកឡើងថា ក្នុង​ការ​អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ទស្សន​វិស័យ​ជឿនលឿន​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ៣សំខាន់ៗគឺ:

ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ

ទី២- ការពង្រឹងសមត្ថភាព និង​បន្តជំរុញវឌ្ឍនភាពបណ្ឌិត្យ​សភា​នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា


ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍​ទំនើបៗ និង​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។

ទន្ទឹមនេះដែរ លោក​សន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែល​មាន​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស​គួរ​ឱ្យ​កត់​សម្គាល់ និង​ប្រកប​ដោយមោទនភាព ដើម្បី​បំពេញ​បាន​តម្រូវ​ការ​ជាក់ស្ដែង នៃ​ការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុង​ការ​អភិវឌ្ឍ​បណ្ឌិត្យសភា និង សាលានគរបាលជាតិភូមិភាគនានា។

លោក​សន្តិបណ្ឌិត បាន​ថ្លែង​កោតសរសើរ​ដល់​ក្មួយៗ​ជា​សិស្ស​នគរបាលជ័យ​លាភី​ទាំងអស់ដែលបានខិតខំសិក្សា​ទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម