Connect with us

ព័ត៌មានជាតិ

បង្វែរ​សាឡាងនៅស្ទឹងត្រង់ក្រូចឆ្មារ ​​ទៅ​ប្រើ​ដឹក​ចម្លង​ពលរដ្ឋ​​​ទៅ​ស្រុក​កំពង់លែងវិញ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​លើក​ពី​គម្រោង​ក្នុង​ការ​​យក​សាឡាង​ពី​ក្រូចឆ្មារ​​ស្ទឹងត្រង់ ទៅ​ដាក់​នៅ​ខេត្តកំពង់ឆ្នាំ​ងវិញ ​សម្រាប់​បម្រើការ​ដឹកជញ្ជូន​ពលរដ្ឋ​ឆ្លង​ទៅ​ស្រុកកំពង់លែង ដែល​មិន​ទាន់​មាន​ស្ពាន​ធ្វើ​ដំណើរ​ទៅ​មក​នៅ​ឡើយ។

ថ្លែង​ក្នុង​ពេល​ដាក់​ឲ្យប្រើប្រាស់​បណ្តោះអាសន្ន​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​នៅ​ព្រឹកនេះ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ដោយសារ​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​បាន​បញ្ចប់​ការ​សាងសង់​រួច​ហើយ​នោះ សាឡាង​ដែល​ប្រើ​នៅ​​ទីនេះនឹង​យកទៅ​ប្រើប្រាស់​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ពី​ទីរួម​ខេត្ត​កំពង់ឆ្នាំ​ទៅ​ស្រុក​កំពង់លែង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ ៥០C។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បន្ត​ថា ដោយសារ​ពី​ទីរួម​​ខេត្តកំពង់ឆ្នាំងទៅ​ស្រុកកំពង់លែងមិន​ទាន់​មានស្ពាន​ ដូច្នេះ​ការ​ប្រើប្រាស់​សាឡាង​ជាមធ្យោបាយ​តែ​មួយ​គត់ សម្រាប់​បម្រើការ​ដឹក​ជញ្ជូន​របស់​ប្រជាពលរដ្ឋ។

រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ស្ពាន​ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មាររបស់​ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

ស្ពាន​ឆ្លង​កាត់​ទន្លេង​មេគង្គ​ទើប​ដាក់​ឲ្យ​ដំណើរការ​នេះ​ មានប្រវែងសរុប ១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ។

គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ដែល​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក។

តាម​រយៈ​ស្ពាននេះ អាច​ជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹក​ជញ្ជូនទំនិញ​កសិផល​ទៅកាន់ទីផ្សារ ទាក់ទាញ​ការវិនិយោគ លើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាជន ជាពិសេស​ចូលរួមចំណែក​ដល់ការជំរុញ​កំណើនសេដ្ឋកិច្ចជាតិ​បានមួយកម្រិតថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម