ព័ត៌មានជាតិ
អាជ្ញាធរស្រុកចិត្របុរី និងអាវុធហត្ថខេត្តក្រចេះ ចុះជួយជួសជុលផ្ទះសំបែងពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំកម្លាំងដោយសហការជាមួយ អាជ្ញាធរស្រុកចិត្របុរី ចុះជួយជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពក្រោយរងគ្រោះដោយខ្យល់កន្ត្រាក់។
សកម្មភាពដឹកនាំកម្លាំងចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋនៅស្រុកចិត្របុរី ធ្វើឡើងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥ និងក៏បាននាំយកទៅអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្រោយពីមានហេតុការណ៍ខ្យល់កន្ត្រាក់លាយឡំភ្លៀង ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។



កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ ខេត្តក្រចេះបានទទួលរងនៅឥទ្ធិពលខ្យល់កន្ត្រាក់មួយមេធំ ដោយលាយឡំជាមួយទឹកភ្លៀង បណ្តាលឲ្យស្រុកមួយចំនួនក្នុងខេត្ត រងផលប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។ ក្នុងនោះរួមមាន៖ ១. ស្រុកស្នួល៖ ប៉ះពាល់ ៤ គ្រួសារ ស្មើរ ០៤ ខ្នងផ្ទះ។ ២. ស្រុកព្រែកប្រសព្វ៖ ប៉ះពាល់ចំនួន ២៩ ខ្នងផ្ទះ ស្មើនឹង ២៩ គ្រួសារ។ ៣. ស្រុកចិត្របុរី៖ ប៉ះពាល់ចំនួន ២៣៥ គ្រួសារ ស្មើចំនួន ២៣១ ខ្នងផ្ទះ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង