Connect with us

ព័ត៌មានជាតិ

លោក ញ៉ែម សំអឿន ថា ករណីឱ្យគ្រប់គ្រងបញ្ជីសុនខ ព្រោះលោកឃើញថាមានផលប៉ះពាល់ច្រើនដែលបណ្តាលមកពី សុនខ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផុសលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថា មូលហេតុដែលលោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ឱ្យមានការចុះបញ្ជីចំនួនសត្វសុនខត្រឹមត្រូវ ព្រោះលោកសង្កេតឃើញថា មានផលប៉ះពាល់មិនល្អច្រើន ដែលបណ្តាលមកពីសត្វសុនខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុន មានការចែកចាយពេញបណ្តាញសង្គម ពីសារសំឡេងដែលលោកបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រួតពិនិត្យសត្វសុនខតាមដងផ្លូវ តាមរយៈឱ្យមានការចុះបញ្ជីសត្វសុនខតាមផ្ទះ និងមូលដ្ឋានឱ្យបានត្រឹមត្រូវ ពីចំនួនសត្វសុនខនោះ និងមានការគ្រប់គ្រងឱ្យបានល្អ កុំបណ្តោយឱ្យសត្វដើរពាសពេញសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់មួយចំនួនដល់ពលរដ្ឋ។ ចំពោះសារសំឡេងត្រូវបានបញ្ចេញ ឃើញថាមានប្រជាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញប្រតិកម្ម ឯ មួយចំនួនទៀត ក៏បានយល់ស្របចំពោះអភិបាលខេត្តរតនគិរីដែរ។  

ជុំវិញបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី បានបកស្រាយថា៖ “ហេតុដែលខ្ញុំបញ្ជាទៅអាជ្ញាធរក្រោមឱវាទឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន ជាពិសេសតាមដងផ្លូវសាធារណៈក៏ព្រោះសង្កេតឃើញថាមានផលប៉ះពាល់មិនល្អច្រើនដែលបណ្តាលមកពីសត្វសុនខដែលម្ចាស់ព្រលែងពាសវាលពាសកាលតាមផ្លូវសាធារណៈដោយមិនខ្វល់ពីអ្នកដទៃ ”

បន្ថែមពីនេះ ក្នុងសំណេរខាងលើ លោកក៏បញ្ជាក់ និងទទួលស្គាល់ថា សត្វសុនខ ជាសត្វដែលគួរឱ្យស្រឡាញ់ និងចេះការពារផ្ទះ។ ប៉ុន្តែ សុនខ ក៏មានផលអវិជ្ជមានដែរ ដូចជា មានជំងឺឆ្កែឆ្កួត, ខាំ ដេញ កាយសំរាមនាំឱ្យហើរពេញតាមដងផ្លូវដែលមិនអាចគ្រប់គ្រងបាន, កកាយ និងព្រុសរំខានពេលយប់។ សុនខ ក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ រួមទាំង គោ ក្របី ជ្រូក ដូចគ្នា។

លោកបញ្ជាក់បន្ថែមថា ពលរដ្ឋអាចចិញ្ចឹមបានគ្រប់សត្វ ប៉ុន្តែ ត្រូវមានទំនួលខុសត្រូវលើសត្វរបស់ខ្លួនដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់រឿងរ៉ាវដល់អ្នកដទៃ និងសង្គម។ ហេតុនេះ លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងយោគយល់ចំណុចនេះ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ទឹកជំនន់​ឆ្នាំ​២០២៤ បណ្តាល​ឲ្យ​ម៉ាឡេស៊ីខាតបង់ប្រាក់ចំនួន២១១លានដុល្លារ

ព័ត៌មានជាតិ៤ នាទីutes មុន

រាជធានី-ខេត្តចំនួន ១៥ ប្រឈមនឹងខ្វះទឹកស្រោចស្រពបង្កឱ្យប៉ះពាល់ស្រូវប្រាំង និងដំណាំរួមផ្សំជាង ១០ ម៉ឺនហិតា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អាល្លឺម៉ង់ អនុម័ត​កញ្ចប់​ជំនួយ ៣ពាន់​លាន​អឺរ៉ូ បន្ថែម​ទៀត​ឲ្យ​អ៊ុយក្រែន

ប៉ិកួៈ
ព័ត៌មានជាតិ៥ នាទីutes មុន

កសិករដាំដំណាំប៉ិកួៈ កំពុងត្អូញត្អែរគ្មានទីផ្សារលក់ចេញ ខណៈដល់ពេលប្រមូលផល

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រុមហ៊ុនចិនធំៗមួយចំនួន​ចាប់អារម្មណ៍​វិនិយោគ​លើ​រោងចក្រ​កែច្នៃវត្ថុធាតុដើម្បី​ផ្គត់ផ្គង់​​វិស័យកាត់ដេរនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម