Connect with us

ព័ត៌មានជាតិ

ការដ្ឋានសំណង់ ១ កន្លែង រុំព័ទ្ធរបងលើចិញ្ចើមផ្លូវ រំលោភផ្លូវអ្នកថ្មើរជើង

បានផុស

នៅ

ការដ្ឋាន​សំណង់ ១ កន្លែង កំពុង​តែ​សាងសង់ បាន​រុំ​ព័ទ្ធ​របង​លើ​ចំណី​ផ្លូវ​អ្នក​ថ្មើរ​ជើង ជាហេតុ​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​រថយន្ត​ស្ទូច ឬ ក្រឡុក​ស៊ីម៉ងត៍ មក​ម្ដងៗ តែងតែ​ចត​នៅ​លើ​ផ្លូវ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​ការដ្ឋាន​កំពុង​សាងសង់​នេះ​ស្ថិត​លើ​ផ្លូវ ១៦០ កែង​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កំពុង​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ដើរ​ថ្មើរជើង។

លោក ហៃ ជា​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ការ​ដែល​មាន​រថយន្ត​ស្ទូច ឬ ក្រឡុក​ស៊ីម៉ងត៍​ចត​នៅ​លើ​ផ្លូវ​ដូច្នេះ​វា​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​នៅ​ពេល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ច្រើន។ ម្យ៉ាងវិញទៀត បើសិន​ជា​ចំ​ម៉ោង​ដែល​សិស្សានុសិស្ស​ចេញពី​រៀន​វា​អាច​ធ្វើ​ឲ្យ​ផ្លូវ​មួយ​នេះ​មិន​អាច​ធ្វើដំណើរ​បាន ដោយសារតែ​សិស្ស​កំពុងតែ​ចេញពី​សាលា​ផង រថយន្ត​ក៏​ចត​នៅ​លើ​ផ្លូវ​សាធារណៈ​ផង។

លោក​បាន​បន្ត​ថា លោក​តែងតែ​សង្កេតឃើញ​រថយន្ត​ស្ទូច ឬ ក្រឡុក​ស៊ីម៉ងត៍​ទាំងនេះ តែងតែ​មក​ចត​ម្ដងៗ ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ ដោយសារតែ​ពេល​ដែល​ចត គឺ​ផ្លូវ​មួយ​នេះ នឹង​រួម​តូច ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ជាយថាហេតុ ព្រោះ​មើល​មិន​ឃើញ​ឧបសគ្គ​ដែល​មកពី​មុខ។

ដោយឡែក លោក សុខ គីម ដែល​ជា​ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ពិនិត្យមើល​ឡើងវិញ​ផង​ចំពោះ​ទីតាំង​ការដ្ឋាន​ដែល​កំពុង​សាងសង់​មួយ​នេះ និង​រៀបចំ​ឲ្យ​ស្រួលបួល​នូវ​ការ​ទុក​ដាក់​គ្រឿងសំណង់ និង​ចត​យានយន្ត​ប្រភេទ​ធុន​ធំ​នៅ​លើ​ផ្លូវ​សាធារណៈ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ស៊ឹម សុផង់ អភិបាល​រង​ខណ្ឌ​ទួលគោក បាន​បញ្ជាក់​ថា លោក​នឹង​ឆ្លង​ទៅ​អភិបាល​ខណ្ឌ​ទួលគោក ដើម្បី​ត្រួត​ពិនិត្យមើល និង​សម្រេច ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ចំពោះ​បញ្ហា​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា លោក​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សរុប​លទ្ធផល​ការងារ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ ២០២៤ លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំណត់​ម៉ោង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចាក់​លើ​ដង​ផ្លូវ ដើម្បី​ចៀសវាង​ការ​កកស្ទះ និង​គ្រោះថ្នាក់។

លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ស្នើ​បែបនេះ ក្រោយ​លោក​បាន​ប្រទះឃើញ​មាន​ឡាន​ក្រឡុក​ស៊ីម៉ងត៍​បាន​ចាក់​លើ​ផ្លូវ​ក្នុង​ខណ្ឌ​ទួលគោក​នា​ពេល​ព្រឹក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង​នៅ​តំបន់​នោះ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម