Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសាធារណៈ នាយករដ្ឋមន្ត្រីកម្ពុជា ថា សូម្បីសហរដ្ឋអាមេរិក ក៏កែទម្រង់ដែរ

បានផុស

នៅ

រដ្ឋបាលសាធារណៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ថា ប្រទេសធំៗខ្លះ រាប់ទាំងមហាអំណាចអាមេរិក ក៏ធ្វើកំណែទម្រង់ដែរ ដោយប្រើវិធីសាស្រ្តកាត់បន្ថយស្ថាប័ន ដើម្បីពង្រឹងការងាររដ្ឋបាល។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា សម្ដេចធិបតី បញ្ជាក់ថា គឺប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អភិក្រម«ពង្រឹង ជាជាងពង្រីក» គឺសំដៅទៅលើការត្រួតពិនិត្យរចនាសម្ព័ន្ធអង្គភាព ដោយកែសម្រួលយ៉ាងណាកុំឱ្យរីកប៉ោងធំ ហើយសម្រួចតួនាទីភារកិច្ច។ ភ្ជាប់នឹងអភិក្រម «ពង្រឹង ជាជាងពង្រីក» រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដាក់ចេញអភិក្រម«រៀបចំផ្ទះឱ្យរាប់រយ» គឺការរៀបចំ និងពិនិត្យពង្រាយមន្ត្រី និងកុំឱ្យជាន់តួនាទីភារកិច្ច ការងារក្រសួងស្ថាប័ន។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ គឺមិនមែនជាការងារតែកម្ពុជាកំពុងតែធ្វើទេ តែក៏មានប្រទេសធំៗ រាប់ទាំងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើកំណែទម្រង់នេះផងដែរ គ្រាន់ប្រើអភិក្រមខុសៗគ្នា។

សម្ដេចធិបតី បានលើកឡើងពីកិច្ចការកំណែទម្រង់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកំពុងប្រើយុទ្ធសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដល់ពិភពលោក ពិសេសតាមរយៈយន្តការនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ទើបត្រូវបានបង្កើថ្មីដឹកនាំដោយមហាសេដ្ឋី លោក Elon Musk គឺជាង១ខែមកនេះ កាត់បន្ថយមន្ត្រីប្រមាណជាង២០ម៉ឺននាក់ ខណៈស្ថាប័នខ្លះកំពុងពិចារណាលុបចោលតែម្ដង។

ក្រៅពីសហរដ្ឋអាមេរិក សម្ដេចធិបតី ក៏លើកឡើងពីការកែទម្រង់របស់អង់គ្លេស អាហ្សង់ទីន ប៉ាគីស្ថាន ដែលសុទ្ធតែបានប្រកាសកាត់បន្ថយអង្គភាព និងមន្ត្រីពាក់កណ្ដាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ខណៈប្រទេសក្នុងតំបន់អាស៊ានពីរ គឺម៉ាឡេស៊ី និងវៀតណាម ដែលនៅជាប់កម្ពុជា ក៏យកអភិក្រម «បង្រួម ដើម្បីពង្រឹង» ដោយកាត់ក្រសួងស្ថាប័នដែរ។

ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជា មានលក្ខណៈខុសពីប្រទេសទាំងនោះ ពោលគឺកំណែទម្រង់កម្ពុជា ផ្អែកលើ អភិក្រម «ពង្រឹង ជាជាងពង្រីក» ជាពិសេសពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនអនុញ្ញាតឱ្យពង្រីក លើសពីអ្វីដែលមានឡើយ ធ្វើយ៉ាងណាធានាបាននូវតុល្យភាព។

កម្ពុជាមិនមានភាពចាំបាច់លុប កាត់បន្ថយ ឬបង្រួមក្រសួងស្ថាប័ននោះទេ ក៏ប៉ុន្តែទាមទារការពង្រឹងស្ថាប័ន តាមរយៈវិភាគមុខងារ និងកែសម្រួលឡើងវិញ។ នេះជាការអះអាងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Sokha Hotels

ព័ត៌មានពេញនិយម