Connect with us

ព័ត៌មានជាតិ

បណ្តារាជធានី-ខេត្ត ចាប់ផ្តើមតុបតែងត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយខេត្តខ្លះបានបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីង្រឹងសន្តិសុខ

បានផុស

នៅ

បណ្តារាជធានី-ខេត្ត មួយចំនួនកំពុងរៀបចំតុបតែងលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មី នាពេលខាងមុខ។ ក្នុងនោះខេត្តខ្លះ ក៏បានបំពាក់នូវកាមេរ៉ាសុវត្ថិភាព ដើម្បីចូលរួមង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈសំខាន់ៗដោយជំហានទី១ មានចំនួន ២៣ទីតាំង ស្មើនឹង ៦២គ្រឿង។ នេះបើតាម លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រាប់«កម្ពុជាថ្មី» នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនេះ មានគោលបំណងក្នុងការចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋដែលអញ្ជើញធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ជាពិសេស ដើម្បីការពារឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូ ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងព្រឹត្តិការណ៍សំខាន់ផ្សេងៗ ដែលប្រារព្ធធ្វើឡើងក្នុងបរិវេណក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទន្ទឹមនេះ ការរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត សំដៅចូលរួមបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។

បើតាមលោកអភិបាលខេត្ត គោលបំណងទី១ របស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំតុបតែងសង្រ្កាន្តកំពង់ធំ គឺដើម្បីរៀបចំទីតាំងកំសាន្តសប្បាយជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ ទាំងអ្នកក្រុងស្ទឹងសែន និងពលរដ្ឋដែលអញ្ជើញមកពីស្រុកទាំង៨ របស់ខេត្តកំពង់ធំ បានកំសាន្តសប្បាយអបអរសាទរឆ្នាំថ្មី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ មានគោលបំណងប្រែក្លាយខេត្តកំពង់ធំ ជាទីតាំងដែលធ្លាប់ត្រូវបានស្គាល់ថាជា « ខេត្តដែលគេទៅហួសមកហួស » ក្លាយជាគោលដៅជាទីចាប់អារម្មណ៍មួយសម្រាប់ទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្តលេង បានស្គាល់ចំណុចពិសេសរបស់ខេត្តកំពង់ធំ ដែលជាទឹកដីនៃអតីតរាជធានីមួយរបស់កម្ពុជានៅសម័យមុនអង្គរ។

ចំណែក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យ«កម្ពុជាថ្មី» ដឹងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅកៀកនឹងក្រុងកំពង់សោម ជាប់នឹងក្រុងព្រះសីហនុ កន្លែងទីតាំងលោកយាយម៉ៅ។ លោកថា ការរៀបចំព្រិត្តិការណ៍សង្ក្រាន្ត នៅក្នុងខេត្តព្រះសីហនុ ក៏ដូចទៅនឹងបណ្តាទីតាំងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដែរ គឺមានល្បែងកម្សាន្តប្រជាប្រិយ ដូចជា លេងអង្គញ់ ចោលឈូង ទាញព្រ័ត្រ វាយក្អម និងឡើងសសរខ្លាញ់ជាដើម។

បន្ថែមពីនេះ ក៏មានព្រឹត្តិការណ៍ផ្សេងៗទៀត ដូចជាការប្រគុំតន្ត្រី ការប្រឡងប្រណាំងធ្វើម្ហូបខ្មែរ ពីសំណាក់យុវជន សិស្ស និស្សិត នៅក្នុងខេត្ត។ ទន្ទឹមនោះ ទីតាំងផ្សេងៗទៀត ដែលជាទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងនៅតាមទីតាំងរមណីដ្ឋាន ទីប្រជុំជន វត្តអារាម ផ្សេងៗនៅតាមក្រុង ស្រុក ទាំងអស់ ក៏បានណែនាំឱ្យមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តផងដែរ។

លើសពីនេះ លោកក៏បានណែនាំ ឱ្យបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាស្ថាប័នទាំងអស់ចំណុះខេត្ត រៀបចំការតុបតែងលម្អ បដាពាក្យស្លោក ព្រះឆាយល័ក្ខព្រះមហាក្សត្រ និងសារជូនពរជាដើម។ រីឯអាជ្ញាធរខេត្ត ក៏បានរៀបចំការបំពាក់ភ្លើង ការរៀបចំភ្លើងពណ៌នៅតាមទីប្រជុំជនក្នុងក្រុងផងដែរ។

ដោយឡែក រដ្ឋបាលខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ក៏បានប្រកាសរៀបចំកម្មវិធីសង្ក្រាន្ដ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅសួនតេជោ ឈ្នះ ឈ្នះ ក្រុងសិរីសោភ័ណ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ព្រមទាំងបានចេញសេចក្តីណែនាំមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត គណៈបញ្ហាការឯកភាពរដ្ឋបាលគ្រប់ក្រុង-ស្រុក ត្រូវមាន ផែនការណែនាំជាក់ស្តែង ដល់អង្គភាពក្រោមឱវាទ ចាត់តាំងក្រុមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបង្កើនកិច្ចសហការការពារថែរក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម បង្កបានភាពសប្បាយ រីករាយ ធានាសុវត្ថិភាពជូនមហាជន ភ្ញៀវជាតិ អន្តរជាតិ មុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិនេះផងដែរ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២៨ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម