Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ការសិក្សានៅអូស្ត្រាលី និងណូវែលហ្សេឡង់ឆ្នាំ២០២៥ ជួយជំរុញសក្តានុពលធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរ

បានផុស

នៅ

អ្នកតំណាងស្ថាប័នអប់រំកម្រិតពិភពលោកប្រមាណ ៤២ មកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់បានជួបប្រឹក្សាផ្ទាល់នៅក្នុងពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ឆ្នាំ២០២៥ ដើម្បីជំរុញដល់សិស្ស និស្សិត​ស្វែងយល់លម្អិតអំពីជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការទៅសិក្សារួមទាំងព័ត៌មានអាហារូបករណ៍នានាដោយឥតគិតថ្លៃដើម្បីជំរុញសក្តានុពលធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ឆ្នាំ២០២៥ រៀបចំឡើងដោយប័ន IDP Education
ជាស្ថាប័នឈានមុខគេលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងថ្ងៃទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលអង្គរ ដោយមានសិស្ស និស្សិត
និងអាណាព្យាបាលប្រមាណចូលរួមប្រមាណ១២០០ នាក់។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានមានប្រសាសន៍ថា «ការបានឃើញនិស្សិតកម្ពុជាជាច្រើនចាប់ផ្តើមដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ តាមរយៈអាហារូបករណ៍រដ្ឋាភិបាល ឬដោយខ្លួនឯងក្តី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ និស្សិតទាំងនេះភាគច្រើនត្រលប់មកវិញក្លាយជាអ្នកដឹកនាំក្នុងវិស័យរបស់ពួកគេដែលរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍន៍នាពេលអនាគតសម្រាប់ប្រទេសកម្ពុជានៅលើវិស័យជាច្រើន»។

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានឱ្យដឹងដែរថា «អូស្ត្រាលីមានសាកលវិទ្យាល័យកំពូលប្រាំបួនស្ថិតក្នុងចំណោមសាកលវិទ្យាល័យដ៏កំពូលទាំង ១០០ របស់ពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យបីបានជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ លើពិភពលោក។ ស្ថាប័នទាំងនេះជំរុញការគិតប្រកបដោយការពិចារណាការច្នៃប្រឌិត និងការបង្កើតថ្មី ពង្រីកបានសក្តានុពលនៃធនធានមនុស្សប្រកបដោយគុណភាពក្រោយបញ្ចប់ការសិក្សា»។

គួរបញ្ជាក់ថា បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលីក្នុងឆ្នាំ ១៩៦៩ ស្ថាប័ន IDP មានការិយាល័យប្រមាណ ២៣០ កន្លែងលើបណ្តាប្រទេសជាង ៩០ និងបន្តការផ្តល់ជូនសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសឈានមុខគេលើពិភព
លោក រួមមានប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម។ស្ថាប័ន IDP ក៏ឈានមុខគេលើការផ្តល់ជូនតេស្ត IELTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងត្រូវបានទទួលស្គាល់ពីប្រមាណ ១២៥០០ ស្ថាប័នជុំវិញពិភពលោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម