Connect with us

ព័ត៌មានជាតិ

អគ្គនាយករង ប.ស.ស ៖ អ្នកធ្វើការតាមផ្ទះជាង ៨០០ នាក់ ចុះឈ្មោះចូលជាសមាជិក ប.ស.ស

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២០ មីនា​នេះ​ថា បច្ចុប្បន្ន​មាន​អ្នកធ្វើការ​តាម​ផ្ទះ​សរុប​ចំនួន ៨០២ នាក់ ស្រី ៥៩៣ នាក់ បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប.ស.ស និង​កំពុង​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ ពី​របប​សន្តិសុខ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ បាន​បន្ត​ថា អ្នកធ្វើការ​តាម​ផ្ទះ​អាច​ទទួលបាន​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ពេញលេញ​ដូច​កម្មករ-និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​តម្រូវ​ឱ្យ​ម្ចាស់ផ្ទះ ត្រូវ​បំពេញ​តួនាទី​ក្នុងនាម​ជា​និយោជក​តាមរយៈ​ការ​ចុះ​បញ្ជិកា និង​ប្រកាស​បង់​ភាគទាន​ទាំង​របប​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​របប​ប្រាក់​សោធន​ជូន​ដល់​ពួកគេ។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ ត្រូវបំពេញ​កាតព្វកិច្ច​ជា​និយោជក​ល្អ ដោយ​អាច​ចុះ​បញ្ជិកា​អ្នកបម្រើ​ក្នុងផ្ទះ​របស់ខ្លួន តាមរយៈ​ប្រព័ន្ធ​ចុះ​បញ្ជិកា Web Base Application របស់ ប.ស.ស ឬ​អាច​អញ្ជើញ​ទៅ​សាខា ប.ស.ស ផ្ទាល់​ណាមួយ​ដែល​ជិត​បំផុត និង​ត្រូវ​ភ្ជាប់​ឯកសារ​មក​ជាមួយ​នូវ​សៀវភៅ​ស្នាក់នៅ ឬ​លិខិត​តូ​បក​រណ៍​គតិយុត្តិ​សមមូល​ដទៃ​ទៀត និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា ដើម្បី​ឱ្យ​អ្នកធ្វើការ​តាម​ផ្ទះ​ស្នើ​សុំ​ចូល​ជា​សមាជិក ប.ស.ស ម្ចាស់ផ្ទះ ត្រូវ​មក​ស្នើសុំ​ចុះ​បញ្ជី​ជាមួយ ប.ស.ស ដែល​នៅ​ជិត​បំផុត បន្ទាប់មក​ត្រូវ​បញ្ជូន​អ្នកបម្រើ​ក្នុង​ផ្ទះ​របស់​អ្នក​មក​ស្នើសុំ​ធ្វើ​ប័ណ្ណ​សមាជិក ប.ស.ស ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​សេវា ប.ស.ស ជាមួយ​នឹង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជាច្រើន​ទៀត។ មុននឹង​ចុះបញ្ជី​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជាមួយ ប.ស.ស ត្រូវ​បំពេញ​ទម្រង់​ដូចជា កម្មករ​-​កម្មការិនី បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​ដែល​មាន​អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ទីតាំង​ផ្ទះ រូបថត ៤ គុណ​នឹង ៦ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ។ ពេល​ម្ចាស់ផ្ទះ​បំពេញ​ទៅតាម​លក្ខខណ្ឌ​រួចរាល់​ហើយ ម្ចាស់ផ្ទះ ត្រូវ​បញ្ជូន​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ​ទៅ​ចុះបញ្ជី ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​សេវា ប.ស.ស ជាមួយ​នឹង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជាច្រើន​ទៀត។

ចំពោះ​ការ​បង់​ភាគទាន​ប្រចាំខែ​សម្រាប់​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព គឺ ម្ចាស់ផ្ទះ​ជា​អ្នក​បង់​ជំនួស។ ចំណែក​ផ្នែក​ប្រាក់​សោធន​ដែល​ត្រូវ​បង់ ៤ ភាគរយ នៃ​ប្រាក់ខែ​របស់​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់​ពាក់កណ្ដាល​ម្នាក់ គឺ ម្ចាស់ផ្ទះ​បង់ ២ ភាគរយ និង​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់ ២ ភាគរយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​សប្ដាហ៍​ទី ៤ ខែ​មករា ឆ្នាំ ២០២៥ នេះ ប.ស.ស មាន​សមាជិក​កើន​ឡើង​ដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៩៥ ៥៩៣ នាក់ ​, បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​ចំនួន ១ ៦០៣ ៤៨២ នាក់ ​, បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៥២៣ ០១៣ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម