ព័ត៌មានជាតិ
លោក កែវ រ៉េមី សហព័ន្ធតេក្វាន់ដូ ITF ជំរុញអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF ថាសហព័ន្ធនឹងបន្តជំរុញអភិវឌ្ឍន៍សមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រម របស់ខ្លួនឲ្យមានសមត្ថភាពពេញលេញឈានដល់អាចចេញបំពេញការងារនៅអន្តរជាតិស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសដទៃនៅថ្ងៃអនាគត។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ
លើកឡើងក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម កម្រិតអន្តរជាតិ លោក កែវ រ៉េមី ថាសហព័ន្ធនៅតែបន្តជំរុញ និងអភិវឌ្ឍន៍សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម តាមរយៈវគ្គបណ្ដុះបណ្ដាលពីមួយកម្រិតទៅមួយកម្រិតបន្តទៀតដើម្បីកាន់តែច្បាស់លើការកាត់សេចក្ដី និងគ្រប់គ្រងការប្រកួតផ្សេងៗ។

លោក ប៊ួនហ៊ីង សុធីយ៉ា
ប្រធានសហព័ន្ធខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតជាតិរួចមក ឥលូវនេះឈានដល់កម្រិតអន្តរជាតិបន្តទៀតហើយ ដែលទើបនិងបញ្ចប់កាលពីព្រឹកមិញនេះ។ ដូច្នេះហើយសហព័ន្ធតែងតែគិតគូរមិនត្រឹមតែសមត្ថភាពកីឡាករ កីឡាការិនីនោះទេ ពោលអាជ្ញាកណ្ដាល ចៅក្រម ក៏យកចិត្តទុកដាក់ដូចគ្នា។ សហព័ន្ធនឹងបន្តជំរុញអាជ្ញាកណ្ដាល ចៅក្រមកម្ពុជា មានសមត្ថភាពពេញលេញ និងអាចចេញទៅកាត់សេចក្ដី ឬបំពេញការងារក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក នៅថ្ងៃខាងមុខដើម្បីឲ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗផងដែរ។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
បញ្ជាក់ដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម កម្រិតអន្តរជាតិរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ២០ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួមសរុប ៣០នាក់មកពី ១១ រាជធានី-ខេត្ត។ គ្រូឧទ្ទេស លោក ប៊ួនហ៊ីង សុធីយ៉ា ខ្សែក្រវាត់ខ្មៅ ៧ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវាត់ខ្មៅ ៦ដាន់៕







អត្ថបទដោយ៖ នួន ស៊ីណា

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១