Connect with us

ព័ត៌មានជាតិ

លោក Hideisa Horinouchi ៖ នៅពេលនេះ កម្ពុជា កំពុងដើរតួនាទីនៅក្នុងការកសាងសន្តិភាពសកល!

បានផុស

នៅ

លោក Hideisa Horinouchi ដែលជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា នៅពេលនេះ កម្ពុជាដែលជាប្រទេសធ្លាប់រងទុក្ខព្រោះតែសង្រ្គាមដ៏រ៉ាំរ៉ៃ កំពុងតែដើរនាទីនៅក្នុងការកសាងសន្តិភាពសកល។ លោកបានអះអាងបែបនេះនៅក្នុងកិច្ចសម្ភាសខ្លីផ្តាច់មុខជាមួយសារព័ត៌មាន«កម្ពុជាថ្មី»ក្នុងពេលលោកចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី«ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ»ដែលសហការរៀបចំដោយស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់(CCRS) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសខ្លីរវាង«កម្ពុជាថ្មី» និងលោក HORINOUCHI Hidehisa៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី៖​ ឆ្នាំនេះ គឺជាគម្រប់ខួប៨០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី២។ កម្ពុជា គឺជាប្រទេសអាស៊ីអាគ្នេយ៍មួយដែលមានបទពិសោធទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន និងយ៉ាងយូរពីសង្រ្គាមនេះ។ ក្នុងពេលដែលកម្ពុជាទាមទារបានឯករាជ្យ គឺនៅចំពេលនៃអស្ថិភាពក្រោយសង្រ្គាមនៅឥណ្ឌូចិន ដូច្នេះហើយ កម្ពុជាបានជួបប្រទះ និងតស៊ូនៅក្នុងសង្រ្គាមស៊ីវិល របបខ្មែរក្រហម និងរយៈកាលអន្តរកាលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ មុនសម្រេចបាននូវការផ្សះផ្សាជាតិទាំងស្រុងក្រោមនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ បច្ចុប្បន្ននេះ កម្ពុជា កំពុងមានសុខ សន្តិភាព និងស្ថិរភាពពេញលេញ ហើយបានក៏ចូលរួមចែករំលែកសន្តិភាព និងស្ថិរភាពនេះនៅក្នុងសហគមន៍អន្តរជាតិថែមទៀតផង។ ស្របពេលដែលជម្លោះនានានៅទូទាំងពិភពលោកនេះកំពុងតែបន្តកើតមាន តើលោកគិតថា តើកម្ពុជាអាចចែករំលែកនូវទស្សនទានពិសេសអ្វីខ្លះទៅសហគមន៍អន្តរជាតិ?

លោក Hideisa Horinouchi៖ ប្រទេសជប៉ុន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការកសាងប្រទេសកម្ពុជាឡើងវិញកាលពីដំបូងៗ ជាពិសេស ទៅលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការផ្សេងៗ បានបន្តចូលរូមនៅក្នុងការបោសសម្អាតមីន តាំងពីដំបូងភា្លមៗក្រោយពីសង្រ្គាមស៊ីវិលមកម្លេះ។ ជាលទ្ធផល បច្ចេកវិទ្យាបោសសម្អាតមីនរបស់កម្ពុជានាពេលនេះ គឺចូលនៅក្នុងលំដាប់ថ្នាក់ពិភពលោកហើយ។ ផ្អែកលើមូលដ្ឋាននេះ ប្រទេសកម្ពុជានាពេលនេះ កំពុងតែផ្តល់នូវការហ្វឹកហ្វឹនដោះមីនទៅកាន់ប្រទេសនានា មានដូចជា ប្រទេសកូឡុំប៊ី ហើយថ្មីៗនេះ គឺប្រទេសអ៊ុយក្រែន។ នេះបង្ហាញថា កម្ពុជា កំពុងដើរតួនាទីនៅក្នុងការកសាងសន្តិភាពសកល ហើយខ្ញុំជឿថា កិច្ចសហប្រតិបត្តិបែបនេះ នឹងបន្តកើតមានឡើងទៀតនៅពេលអនាគត។

កម្ពុជាថ្មី៖ ក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ និងជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ(ITLOS) តើលោកគិតថា កម្ពុជា អាចប្រើប្រាស់ក្របខណ្ឌច្បាប់អន្តរជាតិ ដូចជា ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្ររបស់​អង្គការសហប្រជាជាតិ​(UNCLOS)ជាដើម បានយ៉ាងដូចម្តេច ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាព? ដូចលោកបានឃើញស្រាប់ថា នៅពេលនេះ កម្ពុជា បានពង្រីកនូវតួនាទីរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដោយបានគាំទ្រក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីកសេរី និងបើកចំហរ(FOIP) ក៏ដូចជា ការបញ្ជូនកងទ័ពទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចំពោះការវិវត្តថ្មីៗនេះ តើលោកគិតថា កម្ពុជាគួរដើរតួនាទីអ្វីនៅក្នុងស្ថាប័នច្បាប់អន្តរជាតិដូចជា UNCLOS និង ITLOS ហើយកម្ពុជាអាចសហការក្នុងវិស័យអ្វីខ្លះជាមួយប្រទេសផ្សេងៗ?

លោក Hideisa Horinouchi៖ តាមទស្សនៈរបស់ខ្ញុំ កម្ពុជា ជាប្រទេសមួយដែលបានកសាងប្រទេសតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេស ជាមួយការគាំទ្ររបស់អង្គការសហ​ប្រជាជាតិ។ ក្នុងមូលដ្ឋានសាវតានេះ ប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងខ្លាំង និងតែងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ ជាឧទាហរណ៍ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) កម្ពុជា គឺជាសមាជិកអាស៊ានតែមួយគត់ដែលបានចូលរួម។ នេះសរបង្ហាញឱ្យឃើញថា កម្ពុជា មានឆន្ទៈក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញាពហុភាគីនានារបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជាមិនទាន់បានចូលក្នុងអនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្ររបស់​អង្គការសហប្រជាជាតិ​(UNCLOS)នៅឡើយទេ។ ប្រសិនបើកម្ពុជាចូលជាសមាជិក UNCLOS នាពេលខាងមុខនេះ វានឹងក្លាយជាការចូលរួមដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវសង្គមជាលក្ខណៈសកលដែលគ្រប់គ្រងដោយច្បាប់ និងយុត្តិធម៌។

សូមបញ្ជាក់ថា លោក Hideisa Horinouchi គឺជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ លោកបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានចូលរួមសិក្ខាសាលាពិសេស ក្នុងនាមជាវាគ្មិនកិត្តិយស ក្រោមប្រធានបទ«ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ» ដែលសហការរៀបចំដោយស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់(CCRS)។ ជាមួយគ្នានេះ លោក ក៏បានផ្លាស់ប្តូរទស្សនៈជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៥ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម