Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ១ ដាក់គ្រឿងចក្រស្តារប្រឡាយទួលពង្រ សម្រួលចរន្តទឹកហូរ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ១ បាន​ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​ទួល​ពង្រ យក​កាក​សំណល់ និង​សំរាម​ចេញពី​ក្នុង​ប្រឡាយ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នា​រដូវវស្សា និង​សម្រួល​ដល់​ចរន្តទឹក​ហូរ​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់​ចោមចៅ​ទី ១ បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ប្រឡាយ​ធំ​ទួល​ពង្រ​ជា​ប្រឡាយ​មួយ​សម្រាប់​រំដោះ​ទឹក​ចេញពី​ទីក្រុង ជាពិសេស​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពោរពេញ​ទៅ​ដោយ​កាកសំណល់ ត្រកៀត និង​ល្បាប់​ភក់​ច្រើន លោក សក់ ច័ន្ទ​កញ្ញា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​ឲ្យ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ១ ដឹកនាំ​ដោយ​លោក​ផ្ទាល់​ជា​ចៅសង្កាត់ ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​ខាង​លើ​យក​កាកសំណល់​ចេញ។

លោក កង វង បាន​បន្ត​ថា ការ​ស្តារ​ប្រឡាយ​ខាង​លើ​នេះ គឺ​ចាប់ពី​ក្រោយ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង ៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ប្រឡាយ​បឹង​ហា ទល់​នឹង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ថែរក្សា​បរិស្ថាន អនាម័យ ឲ្យ​បាន​ល្អ ជៀសវាង​បោះ​សំរាម​ចោល ឬ ចាក់​ចូល​ក្នុង​ប្រឡាយ​ទឹក បង្ក​ផល​ប៉ះពាល់​ចរន្ត​ទឹក​ហូរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម