Connect with us

ព័ត៌មានជាតិ

កសិករដាំដំណាំប៉ិកួៈ កំពុងត្អូញត្អែរគ្មានទីផ្សារលក់ចេញ ខណៈដល់ពេលប្រមូលផល

បានផុស

នៅ

កសិករក្នុងចំនួន៣ភូមិ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដាំដំណាំប៉ិកួៈ ឬដំឡូងរលួស លើផ្ទៃដីចំនួន៥៥ហិកតា ជាមួយនឹងទិន្នផល១ហិកតា ពី៣០តោន ទៅ៤០តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់មិនសប្បាយពេលប្រមូលផល ដោយសារប៉ិកួៈធ្លាក់តម្លៃទាប បើធៀបរយៈពេលពី៣០ ទៅ៤០ឆ្នាំ កន្លងមកនេះ មិនធ្លាប់ជួប និងតម្លៃថោកបំផុត ដូចឆ្នាំ២០២៥នេះ។ បច្ចុប្បន្នតម្លៃប៉ិកួៈ ក្នុង១គីឡូក្រាមតែ ៣០០រៀល តែប៉ុណ្ណោះ ខណៈឆ្នាំទៅតម្លៃពី ៧០០រៀលទៅ១ពាន់២រយរៀលឯណោះ។ ការដាំដុះក្នុងទិន្នផលល្អជាងឆ្នាំ២០២៤មែន តែតម្លៃខុសគ្នាឆ្ងាយ គិតទូទាត់លត់សោយចូលដើម ខាត មិនចំណេញសោះ ឈ្មួញកណ្តាលមិនសូវចុះទិញ ព្រោះលក់មិនចំណេញដែរ។ កសិករភាគច្រើន ដល់ខែប្រមូលផលហើយ មិនដកលក់ទេ ទុកមើលបន្តទៀតក្រែងទីផ្សារឡើងថ្លៃ ហើយពួកគាត់ព្យាយាមរង់ចាំអាជ្ញាធរ ក៏ដូចក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារឲ្យគាត់គ្រាន់ដោះស្រាយជីវភាពគ្រួសារក្នុងអន្តរកាលដ៏លំបាកនេះ។

អ្នកស្រី អ៊ុយ វ៉ាន់នី អាយុ៥៤ឆ្នាំ រស់នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម បានឲ្យដឹងថា ប៉ិកួៈប្រើពេលតែ៣ខែកន្លះទេ យើងអាចប្រមូលផលបានហើយ ឆ្នាំនេះប៉ិកួៈឲ្យផលល្អជាងឆ្នាំទៅ តែគ្មានទីផ្សារ កសិករទុករហូតមើមធំៗ ហួស មើមខ្លះមានដល់ជាង១គីឡូក្រាមឯណោះ។ មូលហេតុ រង់ចាំទីផ្សារឡើងថ្លៃ ឈានមកដល់ខែមីនា ហើយនៅតែអត់​ហាង​ឆេងដដែល បើគិតពីថ្លៃចំណាយទាំងថ្ងៃភ្ជួរ រាស់ដី ជី សាំង ថ្លៃកម្មករដក ដឹក ចូលដើមខាតធ្ងន់តែម្តង។ លទ្ធភាពចុងក្រោយ សូមអាជ្ញាធរជួយរកទីផ្សារឲ្យកសិករផង។

លោក ស៊ាង សាវឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរអាងក្រោមដែរ ក៏បានបញ្ជាក់ថា ប៉ិកួៈឆ្នាំនេះមើមធំចំលែកជាងរាល់ឆ្នាំ តែពិបាកលក់ គ្មានទីផ្សារ លក់បានតម្លៃថោក ៣រយរៀលក្នុង១គីឡូក្រាម បើមើមតូចបាន៣៥០រៀល។ និយាយលែងចេញ តែការដាំដុះជាង៣០ឆ្នាំមកហើយ ចេះតែបន្តដាំទៅ ថាស្រូវចុះវាថោក ឥលូវប៉ិកួៈថោកដែរ ជំពាក់ធនាគារ បានអីសងគេ ។ លោកក៏សូមឲ្យថ្នាក់ដឹកនាំ ជួយរកទីផ្សារឲ្យកសិករផង ដើម្បីដំណោះស្រាយជីវភាពគ្រួសារ។

លោក ម៉ន រ៉េត មេឃុំរអាង បានឲ្យដឹងថា ក្នុងឃុំមានចំនួន៨ភូមិ ហើយភូមិដាំដុះប៉ិកួៈមានចំនួន៣ភូមិ គឺភូមិរអាងក្រោម ភូមិល្អាងលើ និងភូមិរមូ ដែលមានផ្ទៃដីដាំដុះចំនួន ៥៥ហិកតា ហើយភូមិចំនួន៥ទៀត ប្រកបរបរកសិកម្មដាំដំណាំគ្រប់មុខ គ្រាន់ដោះស្រាយជីវភាពគ្រួសារដូចៗគ្នា៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម