Connect with us

ព័ត៌មានជាតិ

លោក ញ៉ែម សារី ស្នើមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អនុវត្ត៥ចំណុចសំខាន់ៗ

បានផុស

នៅ

លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវអនុវត្តនូវចំនុចសំខាន់ ៥ ដើម្បីបង្កើន និងពង្រឹងកិច្ចការបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក សឹម សុខព្រី អនុរដ្ឋលេខាធិការ លោក ញ៉ែម សារី  អភិបាលរងខេត្ត ។

លោក ញ៉ែម សារី អភិបាលរងខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវអនុវត្តនូវចំនុចសំខាន់មួយចំនួន ទី១៖ បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរ ឱ្យបាន ល្អប្រសើរ។ ទី២៖ បន្តអនុវត្តការងារ និងតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏ជាថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ជូនឱ្យសម្រេចបានជោគជ័យតាម ផែនការ។ ទី៣៖ បន្តរក្សានិរន្តរភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ខេត្ត និងបន្តជំរុញឱ្យឈានសម្រេចបាន ODF Plus ឆាប់ៗ ក្នុងខេត្តស្វាយរៀង។ ទី៤៖ បន្តជំរុញ ការអនុវត្តផែនការកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលធន់ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បី ជំរុញឱ្យអត្រាប្រជាពលរដ្ឋប្រើទឹកសុវត្ថិភាពក្នុងខេត្តទទួលបានកាន់តែល្អ ប្រសើរ។​ទី៥៖ បន្តថែរក្សានិងផ្សព្វផ្សាយរាល់សមត្ថផលនានាក្នុងខេត្តដែលថ្នាក់ដឹកនាំរដ្ឋបាល ខេត្ត និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តកន្លងមក ជូនដល់បង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួលជ្រាបកាន់តែខ្លាំង។

ជាមួយគ្នានេះ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកឡើងថា គោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលដៅយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៅនីតិកាលទី៧ ដែលមានបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបជូនបន្ថែមទៀតផងដែរនូវកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់។ ទី២៖ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣៖ ការជម្រុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ទី៤៖ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពដំណាំបន្លែប្រជាពលរដ្ឋនៅសហគមន៍កសិកម្ម អភិវឌ្ឍបន្លែភូមិស្វាយធំ ឃុំ ស្វាយរំពា ស្រុក ស្វាយទាប ដែលជាភូមិគ្រោងនឹងដាក់បញ្ចូលជាភូមិគំរូសម្រាប់ភូមិគោលដៅក្នុងខេត្តស្វាយរៀង៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម