ព័ត៌មានជាតិ
រាជធានី-ខេត្តចំនួន ១៥ ប្រឈមនឹងខ្វះទឹកស្រោចស្រពបង្កឱ្យប៉ះពាល់ស្រូវប្រាំង និងដំណាំរួមផ្សំជាង ១០ ម៉ឺនហិតា
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី ២០ មីនា នេះថា រាជធានី-ខេត្តចំនួន ១៥ កំពុងប្រឈមនឹងខ្វះទឹកស្រោចស្រពបង្កឱ្យប៉ះពាល់ដល់ស្រូវប្រាំង និងដំណាំរួមផ្សំប្រមាណជាង ១០ ម៉ឺនហិតា ក្នុងនោះ ខូចខាតជាង ៧ ពាន់ ៧ រយហិតា។

លោកបានបន្តថា មូលដ្ឋានខ្វះទឹកស្រោចស្រពចំនួន ១៥ រាជធានី-ខេត្ត ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តប៉ៃលិន ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល ក្រចេះ កំពង់ធំ តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពត សៀមរាប និងខេត្តស្វាយរៀង បានបណ្តាលឱ្យប៉ះពាល់ស្រូវចំនួន ៩៩.២៨៩ ហិតា និងដំណាំរួមផ្សំចំនួន ១.៥ ៥៧ ហិតា បានអន្តរាគមន៍សង្គ្រោះ ៨៥.៩៥១ ហិតា និងបន្តជួយ ៥.៦៧២ ហិតា និងរងការខូចខាត ៧.៧៣៥ ហិតា។

លោកបានបន្តថា កង្វះទឹកស្រោចស្រពស្រូវប្រាំងនេះដោយសារតែដល់រដូវប្រាំងហើយភ្លៀងកក់ខែទើបតែកើតមានក្នុងកម្រិតតិចជាងមធ្យម ចាប់ពីសប្ដាហ៍ទី ៣ នៃខែកុម្ភៈ ធ្វើឱ្យបរិមាណទឹកមានមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវប្រាំងដែលបានធ្វើលើសផែនការច្រើននៅតាមបណ្តាខេត្តផលិតមួយចំនួន និងតម្រូវឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជាបន្តទៀតរហូតដល់ការ ប្រមូលផលក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈរដូវវស្សានៅឆ្នាំនេះ នឹងចាប់ផ្ដើមក្នុងសប្ដាហ៍ទី ២ នៃខែឧសភា លឿនជាង ឆ្នាំ ២០២៤ ហើយកម្ពស់ទឹកភ្លៀង នឹងមានបរិមាណខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

លោកបានបន្តថា ចំពោះការអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រាំងមានការបើកបញ្ចេញទឹកពីអាងស្តុកទឹកមួយចំនួន និងការដាក់ម៉ាស៊ីនបូមទឹកពីប្រភពទឹកផ្សេងៗ បញ្ចូលក្នុងប្រឡាយមេ កំពុងត្រូវបានអនុវត្តនៅតាមខេត្តផលិតស្រូវប្រាំង ចំនួន ១៥ ដោយសារបរិមាណភ្លៀងកក់ខែមានតែបន្តិចបន្តួចមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការលូតលាស់បាន ហើយក្នុងនេះកន្លែងដែលគ្មានប្រភពទឹកបានទទួលរងការខូចខាតមួយចំនួន។ ជាទូទៅដំណាំស្រូវដែលទទួលរងការប៉ះពាល់ពីការរាំងស្ងួត បន្ទាប់ពីការអន្តរាគមន៍សង្គ្រោះរួចផុតពីការខូចខាតក៏ទិន្នផលមធ្យមមានការធ្លាក់ចុះខ្លះ។

លោកបានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័នជំនាញ គណៈពង្រឹងគ្រប់ជាន់ថ្នាក់ ថ្នាក់ មន្ត្រីមូលដ្ឋានភូមិ ឃុំ ស្រុក បានយកចិត្តទុកដាក់ចុះជាប់តាមដានជាប្រចាំក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រោះថា ការខូចខាត អាចនឹងមានការកើនឡើង ដោយសារទឹកនៅតែបន្តរឹងស្ងួត ប៉ុន្តែទំហំ នៃការខូចខាតនោះ ក៏នឹងពុំកើនឡើងច្រើនដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ