Connect with us

ព័ត៌មានជាតិ

ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ទទួលបានចំណូលជាង៨ពាន់ដុល្លារ ក្នុងឆ្នាំ២០២៤

បានផុស

នៅ

រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន១១ ២០២សេវា ដោយទទួលបានចំណូលសរុប៣២ ៦៦៥ ០០០រៀល ស្មើជាង៨ពាន់ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងអរិយក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ សេវាដែលរដ្ឋបាលក្រុងអរិយក្សត្របានផ្តល់ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៦ ៨២៥សេវា (ពុំយកកម្រៃសេវា) និងកានីត្យានុកូលកម្មមាន៤ ១៥៥សេវា ខណៈវិស័យសូរិយោដី មាន៨៨ សេវា វិស័យសុខាភិបាលមាន៤២សេវា វិស័យទេសចរណ៍មាន៣៤សេវា វិស័យវប្បធម៌និងវិចិត្រសិល្បៈមាន២៣សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន២១សេវា។

ដូចបណ្ដាមូលដ្ឋានក្រុងស្រុកផ្សេងទៀតដែរ វិស័យមានពលរដ្ឋស្នើសុំសេវាតិចតួច សម្រាប់ក្រុងអរិយក្សត្រ មានដូចជាការងាររដ្ឋបាលមាន៧សេវា វិស័យសំណង់មាន៦សេវា និងវិស័យអប់រំយុវជន និងកីឡាមាន១សេវា។

ចំពោះវិស័យពុំមានអ្នកស្នើសុំសោះ មានវិស័យពាណិជ្ជកម្ម សាធារណៈការ និងដឹកជញ្ជូន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ វិស័យការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ វិស័យបរិស្ថាន វិស័យក្រសួងធម្មការនិងសាសនា ជាដើម។

គួរកត់សម្គាល់ថា ក្រុងអរិយក្សត្រស្ថិតក្នុងចំណោមក្រុងថ្មីៗចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានសម្រេចបង្កើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងអរិយក្សត្រ បង្កើតឡើងកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រំ និងកាត់យកឃុំចំនួន ៥ទៀតពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលឃុំទាំងអស់ត្រូវបានប្ដូរជាសង្កាត់។ ថ្វីដ្បិតថា អគាររដ្ឋបាលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ប៉ុន្តែចាប់ពីពេលបង្កើតឡើងដល់បច្ចុប្បន្ន ក្រុងអរិយក្សត្រ បាននិងកំពុងបម្រើសេវាជូនពលរដ្ឋយ៉ាងសកម្ម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើងថា ការបង្កើតក្រុងអរិយក្សត្រ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ លោកបានលើកទឹកចិត្ត និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ដែលខិតខំសម្របសម្រួលការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងល្អ ក្នុងកាលៈទេសៈដែលត្រូវធានាប្រក្រតីភាពនៃសេវានានាទន្ទឹមគ្នានឹងការខិតខំរៀបចំ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម