Connect with us

ព័ត៌មានជាតិ

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

អគារផ្នែកជំងឺកុមារថ្មី​ចំនួន ១ ខ្នង មានកម្ពស់ ២ ជាន់ បណ្តោយប្រវែង ៤០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានចំណាយថវិកាសរុប​ប្រមាណ​ ៩៤៥ ៥៦០ ដុល្លារ ជាអំណោយរបស់មជ្ឈមណ្ឌលថែទាំសុខភាពចេនឡា។

អគារផ្នែកជំងឺកុមារថ្មីនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ឡុង ចន្តា នាយកប្រចាំប្រទេសនៃមជ្ឍមណ្ឌលថែទាំសុខភាពកុមារចេនឡាបានឲ្យដឹថា អគារផ្នែកជំងឺកុមារថ្មី បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែមករា ឆ្នាំ២០២៥ ជាអំណោយរបស់អង្គការមជ្ឈមណ្ឌលថែទាំសុខភាពចេនឡា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ។

មណ្ឌលថែទាំសុខភាពកុមារចេនឡា Chenla Children’s Health Care បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមការងារមួយក្រុមមានទស្សនៈវិស័យរួមគ្នា មកពី កម្ពុជា កាណាដា អូស្ត្រាលី សិង្ហបុរី អាឡឺម៉ង់ និងប្រទេសមួយចំនួនផ្សេង​ទៀត។

លោក ឡុង ចន្តា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅក្នុងឆ្នាំ២០២៤ មណ្ឌលថែទាំសុខភាព កុមារចេនឡា មានកុមារ​មក​សម្រាក​ព្យាបាលពេទ្យសរុបចំនួន ២ ៧១៥ នាក់ និងពិគ្រោះជំងឺកុមារមានចំនួន ២ ម៉ឺននាក់។ កុមារភាគច្រើន ប្រឈមទៅនឹងជំងឺ គ្រុនឈាម រាគ ក្អួតធ្ងន់ធ្ងរ ផ្លូវដង្ហើម និងកង្វះអាហាររូបបត្ថម្ភ។

តាមរយៈ​អគារផ្នែកជំងឺកុមារថ្មីនេះ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹង​មកទទូលសេវាសុខភាពបានច្រើនជាងឆ្នាំមុនៗ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម