Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

បានផុស

នៅ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​លោក​​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវា ប.ស.ស. និងសេវាមូលនិធិសមធម៌សុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញចុះផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ក្នុងគោលបំណងពិនិត្យមើលដំណើរការ និងស្ថានភាពនៃការបម្រើសេវា ការទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលមានការកើនឡើងជាបន្តបន្ទាប់។ កំណើននៃការមកទទួលសេវាសុខាភិបាលដូចនេះ បានបង្ហាញពីការជឿទុកចិត្ត និង​ការ​រីកចម្រើនលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងការរីកចម្រើន និង ជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ លោក​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​លោក​រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងមន្ត្រី ប.ស.ស. ដែល​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការ​ផ្តល់សេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តី ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយ​ស្រប​តាម​ការ​អនុវត្តនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុង​គោលដៅ​លើក​កម្ពស់គុណភាពសេវាសុខាភិបាល ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​ការ​គ្រប​ដណ្តប់​សុខភាពជាសកល។

ក្នុងឱកាសនោះដែរ លោក​សាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ គ្រួសារ​អ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការរើសអើង។

លោក​សាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង​លោក​រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជាអនុសាសន៍គន្លឹះ ក្នុងការរៀបចំឱ្យមានភាពល្អប្រសើរបន្ថែមទៀត ដោយ​ក្រុមការងារ​ប្រចាំការនៅក្នុងមន្ទីរពេទ្យត្រូវចុះពិនិត្យនិងជួយសម្រួលដល់អ្នករង់ចាំទទួលសេវាសុខាភិបាល ធ្វើយ៉ាងណាបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យកាន់តែមានគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ វិនាទី មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម