ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់ភ្នំវល្លិ៍ សប្បាយចិត្តដែលរដ្ឋធ្វើផ្លូវជាង១១គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកែបទៅខេត្តកំពត
កែប ៖ ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំវល្លិ៍ មានសេចក្ដីត្រេកអរ និងសប្បាយរីករាយក្រៃលែង បន្ទាប់ពី រាជរដ្ឋាភិបាលបានសម្រេចធ្វើផ្លូវមួយខ្សែមានប្រវែងជាង១១គីឡូម៉ែត្រ ដែលផ្លូវនេះបំបែកចេញពីផ្លូវជាតិលេខ ៣៣ ខាងកើតវិទ្យាល័យ ហ៊ុន សែន ចំការដូង និងបញ្ចប់ត្រង់ភូមិចំការចេកឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងតភ្ជាប់ជាមួយភូមិត្រពាំងជ្រៃ ឃុំចំណាក់កន្ទួតខាងត្យូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយកំណាត់ផ្លូវកៅស៊ូមួយខ្សែនេះកំពុងដំណើរការសាងសង់ជាដំណាក់កាល ជិតសម្រេចរួចរាល់១០០ភាគរយហើយ។

លោកស្រី ភូ មុំ មេឃុំជំទប់ទី១ ឃុំពងទឹក បានឱ្យដឹងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះថា ការកសាងផ្លូវខាងលើនេះ ពិតជាមានសារៈប្រយោជន៍យ៉ាងច្រើនណាស់ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវចំនួន៧ភូមិ ដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាដឹកកសិផលជាដើម។ ហើយថែមទាំងផ្ដល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរទៅលេងកម្សាន្តទស្សនាចំការម្រេច និង ទីតាំងទេសចរណ៍ដទៃទៀតនៅតាមតំបន់ភ្នំវល្លិ៍នេះ។

ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្តែងការសប្បាយចិត្តជាមួយសមិទ្ធផលខាងលើ ក៏ព្រោះពិតជាបានសម្រួលដល់ជីវភាពរស់នៅពួកគាត់រាប់តាំងពីការធ្វើដំណើរ និងដឹកជញ្ជួនទំនិញកសិផលជាដើម។

គួរបញ្ជាក់ថា ភ្នំវល្លិ៍គឺជាអតីតទីតាំងសមរភូមិក្តៅក្នុងសម័យសង្គ្រាម តែបច្ចុប្បន្នតំបន់នេះ បានប្រែពីតំបន់ក្រាលដោយសំណល់សង្រ្គាម មកក្រាលដោយផលដំណាំចម្រុះ ដែលមានសក្កានុពលជាច្រើនមុខពិសេស ចំការម្រេច។

ទោះជាយ៉ាងណាក្រោយផ្លូវមួយខ្សែនេះបានសាងសង់រួចរាល់ និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូនដំណាំកសិកម្មផ្សេងៗ ពិសេសនោះគឺជាចំណងហេដ្ឋារចនាសម្ព័ន្ធមួយដែលទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរមកលេងកម្សាន្ត តំបន់ទេសចរណ៍ខេត្តកែប តំបន់អេកូទេចរណ៍ភ្នំវល្លិ៍ និងតំបន់កសិឧស្សហកម្មដែលមានសក្តានុពល៕
ដោយ ៖ សឹង រ៉ាត់









-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ