Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

បានផុស

នៅ

ភ្នំពេញ ៖​ រដ្ឋបាលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ បានទុករយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថ​លេខា​នេះ​ត​ទៅ​ ដេីម្បី​ឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ​ទាំងអស់​ដែល​បាន​យក ទីតាំងចិញ្ចើមផ្លូវ និង ផ្លូវ​មក​ប្រកប​អាជីវកម្ម​ផ្សេងៗ ត្រូវ​បញ្ឈប់​រាល់សកម្មភាពលក់ដូរដាក់តាំងទំនិញគ្រប់ប្រភេទ និងរុះរើចេញអោយអស់ពី លើទីតាំងដីចំណីផ្លូវ ផ្លូវសាធារណៈ និងលើប្រឡាយទួលពង្រទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី១ ៖សូមជម្រាបជូនដំណឹងដល់​បង​ប្អូន​ប្រជាពលរដ្ឋ និង​អាជីវករដែលយក ទីតាំងដីចំណីផ្លូវ និង​លើប្រឡាយទួលពង្រទី១មកធ្វើអាជីវកម្មដាក់តាំងទំនិញ លក់ដូរគ្រប់ប្រភេទ និងអាជីវកម្មផ្សេងៗ ស្ថិតនៅតាមបណ្តោយប្រឡាយទួលពង្រទី១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ធ្វើ​ឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ​សាធារណៈ និងសោភ័ណ្ឌភាព ជាការ​ចំបាច់ទីតាំង​នេះ​ត្រូវ​ការ​ស្តារជាប្រចាំ និងថែទាំ។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាព ឱ្យបានស្រស់ស្អាតនោះ រដ្ឋបាលសង្កាត់ចោមចៅទី១ ស្នើសុំ​ឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ​ទាំងអស់ដែលបានយក ទីតាំងចិញ្ចើមផ្លូវ និង ផ្លូវមកប្រកបអាជីវកម្មផ្សេងៗ ត្រូវបញ្ឈប់រាល់សកម្មភាពលក់ដូរដាក់តាំងទំនិញគ្រប់ប្រភេទ និងរុះរើចេញ​ឱ្យ​អស់​ពី លើទីតាំងដីចំណីផ្លូវ ផ្លូវសាធារណៈ និងលើប្រឡាយទួលពង្រទី១ក្នុងរយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនអនុវត្តទៅតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅ ទី១ និងចុះចាត់វិធានការ​រដ្ឋបាល​រុះរើ​ដកហូត​សម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យ សម្បត្តិ និងសម្ភារៈផ្សេងៗដែល មាននៅលើទីតាំងខាងលើនេះឡើយ។

រដ្ឋបាលសង្កាត់ចោមចៅទី១ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ​បង​ប្អូន​ប្រជាពលរដ្ឋម្ចាស់​អាជីវកម្មអ្នកលក់ដូរ ផ្សេងៗ​មានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តទៅតាមខ្លឹមសារ សេចក្តីជូនដំណឹងខាងលើនេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម