Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលរកវិធីសាស្ត្របង្កើនគុណភាពអប់រំថ្មីខណៈការចំណាយលើសាលារៀនជំនាន់ថ្មីមានទំហំធំ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលព្យាយាមក្នុងការពង្រឹងលើវិស័យអប់រំដែលចាប់ផ្ដើមពីថ្នាក់កុមារដ្ឋានដើម្បីឱ្យស្របតាមការវិវត្តន៍នៃពិភពលោក​លើបច្ចេកវិទ្យាឌីជីថល ដោយនឹងខិតខំរកវិធីសាស្ត្រ និងកិច្ចសហការថ្មីបន្ថែមទៀតដើម្បីជំរុញលើការអប់រំតាមសាលារៀនរដ្ឋនានា ខណៈដែលការពង្រីកសាលាជំនាន់ថ្មីនៅមានកម្រិត និងចំណាយច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមួយឆ្នាំរដ្ឋបានចំណាយលុយប្រមាណ១លានដុល្លារលើប្រព័ន្ធអប់រំក្នុងសាលារៀនជំនាន់ដែលមាន១១ទីតាំងក្នុងប្រទេស។ ដូច្នេះរដ្ឋកំពុងសិក្សាបង្កើតនូវទំនើបកម្មលើកម្រិតណាមួយផ្សេងទៀតដើម្បីបង្កើនសមត្ថភាពអប់រំលើសាលាផ្សេង។

សម្ដេចថា៖ «យើងនឹងខិតខំទំនើបកម្មក្នុងកម្រិតណាមួយ រកវិធីសាស្ត្រថែមទៀត ព្រោះឥឡូវសាលាគំរូមួយចំនួនយើងអត់ចាំបាច់ដាក់ខ្ពស់កម្រិតនោះទេ(សាលារៀនជំនាន់ថ្មី) ឥឡូវយើងកំពុងសាកល្បងមួយចំនួនតាមរយៈការវិនិយោគបន្ថែមលើការបង្រៀនក្រៅម៉ោងដើម្បីឱ្យសិស្សបានរៀន។ យើងធ្វើបន្តិចម្ដងៗធ្វើតាមលទ្ធភាព»។

គួរឱ្យដឹងថាបច្ចុប្បន្នក្រសួងអប់រំបានបង្កើតឱ្យមានសាលារៀនជំនាន់ថ្មី ១១សាលា ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៧ និងបឋមសិក្សាមានចំនួន០៤ ដែលមានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ។ ការអប់រំនៅសាលារៀនជំនាន់ថ្មី ផ្ដោតលើការអនុវត្តកម្មវិធីអប់រំបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ កាន់តែច្រើន​នៅ​កម្ពុជា​។ កម្មវិធី​នេះត្រូវបាន​ក្រសួង​អប់រំ ដាក់​ឲ្យ​អនុវត្តន៍​សាកល្បង​នៅ​ឆ្នាំ​២០១៥ ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដេប៉ូខ្សាច់
ចរាចរណ៍២១ វិនាទី មុន

ដេប៉ូខ្សាច់នៅផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក កំពុងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ព័ត៌មានជាតិ៣៦ វិនាទី មុន

រដ្ឋាភិបាលរកវិធីសាស្ត្របង្កើនគុណភាពអប់រំថ្មីខណៈការចំណាយលើសាលារៀនជំនាន់ថ្មីមានទំហំធំ

សេចក្ដីជូនដំណឹង៣ នាទីutes មុន

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗរវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

ព័ត៌មានជាតិ៤ នាទីutes មុន

ផលិតកម្ម Galaxy Navatra បានសិទ្ធិផលិតចម្រៀងស្រង់ចេញពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ជាខ្សែជីវិតពិតរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម