ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រី ឱ្យធ្វើជាគំរូលើកកម្ពស់សុចរិតភាពធុរកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី លើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យអាជីវកម្មរយៈពេលវែង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងជំនួបជាមួយតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា សុចរិតភាព គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យអាជីវកម្មសម្រាប់រយៈពេលវែង។ មួយវិញទៀត ការរៀបចំអាជីវកម្មផ្លូវការក៏ត្រូវផ្តោតលើជំនាញទន់ ការលើកកម្ពស់ផលិតភាព និងភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។
លោករដ្ឋមន្ត្រី បានណែនាំសមាគមឱ្យសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងសហគ្រិនខ្មែរ និងចូលរួមគំនិតផ្តួចផ្តើមនានារបស់ក្រសួង ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង និងលើកទឹកចិត្តឱ្យសមាគមរៀបចំដំណើរទស្សនកិច្ចទៅមជ្ឈមណ្ឌលកែច្នៃអាហារ ដែលក្រសួងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ ដើម្បីស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចំណីអាហារ ដែលបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញទៅទីផ្សារប្រទេសកូរ៉េ។

សូមជម្រាបថា បច្ចុប្បន្ន សមាគមសហគ្រិនស្ត្រីកម្ពុជា មានសមាជិកចំនួន ៤៨៦ មានសាខាតាមរាជធានី-ខេត្តចំនួន ៥ និងមានគណៈកម្មាធិការចំនួន ១០ ដោយផ្តោតការកសាងសមត្ថភាព ការអភិវឌ្ឍអាជីវកម្ម ការតស៊ូមតិ និងនវានុវត្តន៍ទីផ្សារ។ ជាងនេះទៀត សមាគមក៏មានផែនការយុទ្ធសាស្ត្រ និងបំណងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសកលនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?