Connect with us

ព័ត៌មានជាតិ

​បរទេស​មួ​យក្រុម​ ហែលទឹក​ចម្ងាយ ១២០ គីឡូ​ម៉ែត្រ ​ពី​ខេត្ត​ស្ទឹងត្រែង ​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ

បានផុស

នៅ

ក្រុមអ្នកហែលទឹកទន្លេមេគង្គបរទេសមួយក្រុម​ បានចូលរួម​បេសកកកម្ម​ដើម្បី​​ហែលទឹកចម្ងាយ ១២០ គីឡូម៉ែត្រ តាមដងទន្លេមេគង្គចាប់ពីខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់គោលដៅបញ្ចប់នៅខេត្តក្រចេះ ដើម្បី​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈ​​មកទទួល​ក្រុម​អ្នកហែលទឹកដែល​បាន​មកដល់ទីរួមខេត្តក្រចេះនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បាន​ថ្លែង​ថា ចំពោះបេសកកម្ម​ហែល​ទឹកនាពេល​នេះបានបញ្ជាក់​ឲ្យឃើញពីភាពស្អាត និងសុវត្ថិភាពនៃទន្លេមេគង្គ ដែលផ្ដល់ឱ្យសត្វផ្សោត និងសហគមន៍អាចលូតលាស់រីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ក៏បានបញ្ជាក់ផងដែរថា កិច្ចសហការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ដែលជាមធ្យោបាយឆ្ពោះទៅរកការអភិរក្សប្រកបដោយប្រសិទ្ធភាព។

លោក ឆេង សំបូរ ជាប្រធានផ្នែកកិច្ចការសាធារណ ចំណេះដឹង និង​ព័ត៌មាន នៃអង្គការ WWF បានឲ្យកម្ពុជាថ្មីដឹងថា យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ ១២០ គីឡូម៉ែត្រ ធ្វើឡើងគឺក្នុងគោលបំណងទី១ ចង់ផ្សព្វផ្សាយឲ្យមាន​ការចូលរួមពីប្រជាពលរដ្ឋ សហគមន៍​ ដែលរស់នៅក្នុងតំបន់ទីជំរកសត្វផ្សោតរស់នៅត្រូវគិតឡើងវិញ ត្រូវចូលរួមការពារផ្សោត ចូលរួម​ការពារទន្លេមេគង្គ ពីព្រោះទន្លេមេគង្គទាំងមូលមានធនធានច្រើនណាស់នៅខាងក្រោម ដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាជនអាស្រ័យដើម្បីជីវភាពរស់នៅ។

គោលបំណង​ទី២ សំខាន់បំផុត គឺរៃអង្គាសថវិកាប្រមាណពី ២ ម៉ឺនដុល្លារ ទៅ ២៥ ០០០ ដុល្លារ ដើម្បីចូលរួមជួយទៅដល់កម្មវិធីឆ្មាំទន្លេ ក៏ដូចជាកម្មវិធីសិក្សាស្រាវជ្រាវនៅក្នុងទន្លេមេគង្គ ក៏ដូចជាគាំទ្រនឹងលើកកម្ពស់ ទៅដល់ជីវភាព​សហគមន៍។

លោកបន្តថា ចំពោះយុទ្ធនាការហែលទឹកនេះ ក្រុមអ្នកហែលទឹកមានចំនួន ៥ រូប ដែលបានធ្វើដំណើរមកពីសហរដ្ឋ​អាមេរិក អង់គ្លេស និង​អាហ្វ្រិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

បេសកកម្មហែលទឹកចម្ងាយ​នេះ​មានរយៈពេល ៤ ថ្ងៃ ដោយ​បានចាប់ផ្តើមហែលពី ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តក្រចេះ​។ ក្នុងនោះ ក្រុមអ្នកហែលទឹក ត្រូវសម្រាកនៅលើកោះចំនួន ៣ កន្លែង មានដូចជា កោះជ្រឹម ក្នុងខេត្តស្ទឹងត្រែង និង​កោះ​ចំនួន ២ទៀត គឺកោះផ្ដៅ និងកោះព្រហ្មចារីយ៍ ក្នុងខេត្តក្រចេះ។

ការហែលទឹក​ចម្ងាយ ១២០ គីឡូម៉ែត្រនេចាត់ទុកថា ជាដំណើរដ៏វែងឆ្ងាយ ហើយមិនមែនងាយស្រួលប៉ុន្មានដែរ ដោយ​សារ​ត្រូវឆ្លងកាត់តំបន់ជាច្រើន ដែល​មានស្ថានភាពខុសៗគ្នា។ កន្លែងខ្លះទឹកស្ងប់ក៏ប៉ុន្តែខ្យល់បក់បោកខ្លាំង រលកខ្លាំង កន្លែង​ខ្លះទឹករាក់​ហូរខ្លាំង កន្លែងខ្លះថ្មច្រើន និងកន្លែងខ្លះទៀតនៅខាងក្រោមទឹកមានមង អ្នកនេសាទ។ ដូច្នេះ ទាំងអស់នឹង​ហើយក៏ជាឧបសគ្គ​ ប៉ុន្តែយ៉ាងណាមិញ​ ក្រុមការងារនៅតែគិតថា មិនមែនជាបញ្ហាទេ ដោយសារតែវាជាកម្មវត្ថុ ជា​គោល​បំណងដែលក្រុមការងារចង់មកស្វែងយល់ថា តើអ្វីដែលកំពុងកើតមានក្នុងទន្លេមេគង្គ ហើយអ្វីដែលក្រុមការងារកំពុងធ្វើនឹងអាចជួយ ក៏ដូចជាចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។

ក្នុងរយៈចម្ងាយដ៏សែនឆ្ងាយស្មុកស្មាញ់ពី​ខេត្ត​ស្ទឹងត្រែង​ដល់ខេត្តក្រចេះ លោក ឆេង សំបូរ បានចាត់ទុកវាជាទីជំរកដ៏សំខាន់របស់សត្វផ្សោត។ ហើយការដែលក្រុមអ្នកហែលទឹក ចូលរួមធ្វើយុទ្ធនាការហែលទឹកទន្លេមេគង្គនោះ គឺចង់បង្កើនការយល់ដឹងរបស់ប្រជាជន ប្រជាសហគម ហើយផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបានទូលំទូលាយ នៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេសតាមរយៈ ក្រុមជាជនជាតិបរទេស និងផ្តិតយករូបភាពអ្វីដែល​ពួក​គាត់ទទួលបាន និង​បាន​ឃើញនាពេលនេះ យកទៅផ្សព្វផ្សាយនៅដល់ប្រទេសរបស់ពួកគាត់ ឲ្យប្រជាជនគាត់ ដែលជាប្រពន្ធផ្សព្វផ្សាយសង្គម បានដឹងថា នៅក្នុងប្រទេសកម្ពុជា នៃទន្លេមេគង្គមានសក្តានុពល ដែល​អាចទាញ​ចេញ ពីវិស័យ​អេកូទេសរចណ៍ ការទស្សនាមើលផ្សោត ឬក៏ទន្លេមេគង្គនោះវាយ៉ាងណា។

មួយវិញទៀត យុទ្ធនាការនេះ ជាយុទ្ធនាការប្រវត្តិសាស្ត្រទី១ នៅក្នុងប្រទេសកម្ពុជា ក្នុងខេត្តទាំងពីរជាប់ដងទន្លេមេគង្គ។ លោកបន្ត​ថា យុទ្ធនាការនេះ មិនមែនជាយុទ្ធនាការមួយដងនោះទេ ក្រុមការងារនឹងធ្វើក្នុងរូបភាពផ្សេង ឬសកម្មភាពណាមួយផ្សេងៗ និង​បន្តធ្វើជារៀងឆ្នាំ ដើម្បីចូលរួមជួយទៅដល់កម្មវិធីឆ្មាំទន្លេ ក៏ដូចជាកម្មវិធីសិក្សាស្រាវជ្រាវនៅក្នុងទន្លេមេគង្គ ក៏ដូចជាគាំទ្រនឹងលើកកម្ពស់ទៅដល់ជីវភាពសហគម៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហែលទឹក
ព័ត៌មានជាតិ៤ នាទីutes មុន

​បរទេស​មួ​យក្រុម​ ហែលទឹក​ចម្ងាយ ១២០ គីឡូ​ម៉ែត្រ ​ពី​ខេត្ត​ស្ទឹងត្រែង ​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ

ព័ត៌មានជាតិ៧ នាទីutes មុន

ធនាគារ ABA នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រី ឱ្យធ្វើជាគំរូលើកកម្ពស់សុចរិតភាពធុរកិច្ច

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ

Sokha Hotels

ព័ត៌មានពេញនិយម