Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ណែនាំ​ឲ្យពលរដ្ឋ​ដែល​បានចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួច ត្រូវ​បន្ត​អនុវត្តវិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​

បានផុស

នៅ

លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចហើយ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ពិសេស​គឺ​អនុវត្ត​ការ ៣​កុំ​និង​៣​ការពារ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ។​

ការណែនាំ​បែបនេះ​របស់លោក​ ឃួ​ង ស្រេង​ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែងនៅ​ទីតាំង​ចាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ខណៈដែល​ក្រុមការងារ​និង​ក្រុមគ្រូពេទ្យ​កំពុង​ចាក់​វ៉ាក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មនុស្ស​ចាស់​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឃួ​ង ស្រេង ​បាន​មានប្រសាសន៍​លើកឡើងថា សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ ចេញពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​នៅបាន​អភិវឌ្ឍ​ប្រទេសមួយ​នេះ ឲ្យ​មានការ​រីកចម្រើន​រហូត​មកដល់​ពេលបច្ចុប្បន្ន ។ បន្ថែម​ពីលើ​នេះ​ទៀតខណៈដែល​ប្រទេស​កម្ពុជា​យើង​បាននិងកំពុង​រីក​រាល​ដាល​នូវ​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​រក​វ៉ាក់សាំង មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថែមទៀត​។​

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា ពិតណាស់ថា​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​បងប្អូន​ត្រូវតែ​បន្ត​ការពារ​ខ្លួនឯង​ពី​ជំងឺ​នេះ​បន្តទៀត ពោលគឺ​ត្រូវអនុវត្ត​ទៅ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ពិសេស​គឺ​ការអនុវត្ត​៣​កុំ​និង​៣​ការពារ ។​

លោក​បន្តថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​មនុស្ស ដែលមាន​អាយុ​៦០​ឆ្នាំ​ឡើង​នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​យុទ្ធនាការ ចាប់ពី​ថ្ងៃទី​២៣​ខែ មិនា​នេះ​តទៅ ជាមួយនិង​ទីតាំង​ចំនួន​២០ ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក​ ឃួ​ង សេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក​ហើយ​មាន​បញ្ហា​ជីវភាព​ខ្វះខាត បងប្អូន​អាចធ្វើ​ទំនាក់ទំនង​មក​អាជ្ញាធរ​មូលដ្ឋាន នោះអាជ្ញាធរ​នឹង​ចុះជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ​ជូន​បងប្អូន​ភ្លាម​។​

គួរ​បញ្ជាក់ថា ក្រោយពី​សួរ​សុខ ទុក្ខ​និង​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ដែល​កំពុង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យបង្អែក​រាជធានី​ភ្នំពេញ​រួចហើយ លោក​​ឃួ​ង ស្រេង ក៏បាន​បន្ត​ដឹកនាំ​មន្ត្រី​បន្ត​ចុះ​ពិនិត្យ​ស្ថាន​ភាព​និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​បន្តទៀត​ផងដែរ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម៦ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១២ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម