Connect with us

ព័ត៌មានជាតិ

បម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាគុណបំណាច់ដែលសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ទទួលបានផ្កាយ៥

បានផុស

នៅ

អញ្ជើញជាអធិបតីពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ដែលជាព្រះរាជទានរបស់ព្រះករុណាព្រះមហាក្សត្រ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ថា នេះជាការឆ្លើយតបទៅនឹងគុណបំណាច់ចំពោះកិច្ចការបម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពីឥស្សរជនទាំងពីរទទួលបានការសព្វព្រះទ័យពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រោសត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីមោទនៈចំពោះសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ដែលទទួលបានការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះករុណាព្រះមហាក្សត្រ នូវឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាពេលនេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ចំពោះកិច្ចការបម្រើជាតិ។

សម្ដេចតេជោ បានរៀបរាប់ពីគុណបំណាច់ និងការលះបង់ពលីកម្មរបស់ឥស្សរជនទាំងពីរ ដែលរួមចំណែកនូវការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលចរចា ការរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ ការការពារព្រះមហាក្សត្រ រហូតមកដល់ពេលនេះ។ សម្ដេចតេជោ បានបន្ថែមថា បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ គឺសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន បានបំពេញភារកិច្ចដ៏ធំធេង ពិសេសបានរួមដំណើរជាមួយសម្ដេច ក៏ដូចជាឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងពេលដ៏យូរ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។

គិតមកដល់ពេលនេះ មានឥស្សរជនជាន់ខ្ពស់ចំនួន៤រូបហើយ ដែលមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥  រួមមាន៖ សម្ដេចពញាចក្រី ហេង ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដូចគ្នា។

ដោយឡែក សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងអតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពទៅហើយ ក៏មានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នេះដែរ តំណាលគ្នានឹងសម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០០៩៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម