Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេ!

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថារដ្ឋាភិបាលមានការគ្រប់គ្រងលើថវិកាជាតិបានត្រឹមត្រូវ និងរឹងមាំល្អ ហើយក៏មិនកញ្ជើធ្លុះដូចអ្នករិះគន់មួយចំនួនដែលបានវាយប្រហារមកលើរដ្ឋាភិបាលកន្លងទៅដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រាក់ខែ និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីចូលនិវត្តន៍ សម្រាប់ខែមេសានឹងត្រូវបើកមិនលើសពីថ្ងៃទី១១ ខែមេសានោះទេ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលបានគ្រប់គ្រងថវិកាច្បាស់លាស់ និងធានានូវស្ថេរភាពបាន។

ក្នុងពេលជាមួយនោះសម្ដេចក៏បានប្រាប់ទៅអ្នករិះគន់ពេលដែលរដ្ឋបោះពុម្ភលុយ២សែនរៀលក្នុងខួប២០ឆ្នាំនៃការគ្រងរាជរបស់សម្ដេចព្រះករុណា ព្រះបាទនរោត្តម សីហមុនី កាលពីកន្លងទៅដែលថាការបោះប្រាក់នេះដោយសាររដ្ឋអស់លុយ អាចមើលពីភាពរឹងមាំលុយរៀលនៅពេលនេះបាន។

សម្ដេចថា៖ «ហើយបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារ រដ្ឋគ្មានលទ្ធភាពណាបើកឌុបខែ៤ហើយបើកទាន់ពេលវេលា ហើយប្រាក់ឧបត្ថម្ភមិនឱ្យដាច់នោះទេទាំងមន្ត្រី និងមន្ត្រីចូលនិវត្តន៍បើកឱ្យអត់មានដាច់ទេ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុយើងបានច្បាស់លាស់»។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ និងសិក្ខាសាលាពីប្រព័ន្ធទូទាត់ប្រាក់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាកម្ពុជា អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី មានប្រសាសន៍ថា​បច្ចុប្បន្នលុយរៀលខ្មែរកាន់តែរឹងមាំ បានរួមចំណែកក្នុងការពង្រឹង អត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ និងគាំទ្រដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាដល់បច្ចុប្បន្ន។ ភាពរឹងមាំនៃរូបិយប័ណ្ណខ្មែរនេះបង្ហាញពីការគ្រប់គ្រង និងគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។

រដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ក្រដាក់ប្រាក់២សែនរៀលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្របពេលដែលអ្នករិះគន់ថាការបោះពុម្ភក្រដាសប្រាក់ថ្មីនេះមកពីរដ្ឋខ្វះខាតថវិកា អគ្គទេសាភិបាលធនាគារជាតិបានបញ្ជាក់ថាការបោះពុម្ពក្រដាសថ្មីមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ឬមិនមែនមានន័យថារដ្ឋាភិបាលកម្ពុជាខ្វះលុយនោះទេ។ លោកស្រីថាការបោះពុម្ពនេះត្រូវធ្វើឡើងជំនួសឲ្យក្រដាស់ប្រាក់ដែលប្រើប្រាស់លែងបានដែលបោះពុម្ភក្នុងទំហំស្មើគ្នា នឹងទំហំ និងតម្លៃនៃក្រដាសប្រាក់ដែលបានខូចតែប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម