ព័ត៌មានជាតិ
ស្រះឈូកមួយកន្លែងក្នុងស្រុកសង្កែ ក្លាយជាតំបន់កម្សាន្តសម្រាប់អ្នកខេត្តបាត់ដំបង
មានមនុស្សជាច្រើន ពិសេសគឺក្រុមយុវវ័យបានធ្វើដំណើរជាហូរហែទៅអង្គុយកម្សាន្តលំហែកាយ និងហូបចំណីអាហារប្លែកៗ នាពេលល្ងាច ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅមាត់ស្រះឈូកដែលកំពុងរីកស្គុះស្គាយនៅក្នុងបឹង។

ទីតាំងដែលកំពុងល្បីតៗគ្នា អំពីទេសភាពនាពេលល្ងាច និងមានចំណីអាហារជាច្រើនប្រភេទ គឺមានទីតាំងក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅទីនោះគេសង្កេតឃើញមានស្រះឈូកចំនួនពីរកន្លែងជាប់គ្នា ដោយឡែកនៅមាត់ស្រះឈូកគឺជាទីធ្លាយយ៉ាងទូលាយ និងមានប្រជាពលរដ្ឋលក់នំចំណីជាច្រើនប្រភេទសម្រាប់ជាតម្រូវការរបស់ភ្ញៀវទេសចរ និងក្រុមយុវវ័យដែលទៅកម្សាន្តនៅទីនោះ។

លោក សួន រដ្ឋា ជាអ្នកលក់ណែមអាំង សង្វាក់អាំង និងពងទាកូន បានរៀបរាប់ថា នៅទីតាំងខាងលើនេះកាលពីមុនមិនសូវមានភ្ញៀវមកលេងនោះទេ ដោយសារមិនសូវមានអ្នកស្គាល់ ព្រោះបើធ្វើដំណើរតាមផ្លូវបេតុងចំពីក្រោយផ្សារអន្លង់វិល ឆ្ពោះទៅកាន់ស្រះឈូកនេះ គឺមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ។ ប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារសម្បូរអ្នកបង្ហោះរូបភាពតាមបណ្ដាញសង្គម ដោយបង្ហាញនូវទេសភាពស្រះឈូកដ៏ស្រស់ស្អាត និងចំណីអាហារជាច្រើនមុខ ក៏ស្រាប់តែមានភ្ញៀវមកលេងជាហូរហែ ពិសេសគឺក្រុមយុវវ័យដែលគេនាំគ្នាមកអង្គុយហូបចំណីអាហារប្លែកៗនៅតាមតុ កៅអី ដែលអ្នកលក់បានរៀបចំនៅតាមមាត់ស្រះ។

លោកបានបន្តថា ក្រុមអាជីវករដែលលក់ចំណីអាហារនៅទីនេះ ក៏ត្រូវបានម្ចាស់ដីសុំឲ្យជួយបង់មួយកន្លែងពី ៣.០០០ ទៅ ១២.០០០ រៀលក្នុងមួយថ្ងៃ ទៅតាមទំហំទីតាំងដែលលក់ ហើយម្ចាស់ដីក៏បានបេះផ្លែឈូកយកមកដាក់លក់ភ្លាមៗនៅទីនោះដែរ ដោយចាប់ពីម៉ោង ៤ល្ងាចគឺមានអ្នកទៅកម្សាន្តបណ្ដើរៗ ដោយសារជាពេលមេឃចាប់ផ្ដើមត្រជាក់។

គួរបញ្ជាក់ដែរថា រយៈពេលប៉ុន្មានជាង ១ខែមកនេះ ទីតាំងស្រះឈូកចាប់ផ្ដើមមានភ្ញៀវទៅកម្សាន្តច្រើនគួរសម ដែលធ្វើឲ្យអ្នកលក់ចំណីអាហារមានការសប្បាយរីករាយ ក្នុងការលក់ដូរដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ដែលទីតាំងនេះគ្រាន់តែជាចំណែកមួយនៅក្នុងទីតាំងជាច្រើនទៀតក្នុងខេត្តបាត់ដំបង សម្រាប់ឲ្យភ្ញៀវទៅកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល