Connect with us

ព័ត៌មានជាតិ

នគរបាលពន្លត់អគ្គិភ័យ ទទួលបានការហ្វឹកហាត់ប្រើប្រាស់រថយន្តប្រភេទជណ្ដើរ ពីសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៥ នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ហ្វឹកហាត់​រៀន​អំពី​វិធី​ប្រើប្រាស់​រថយន្ត​ប្រភេទ​ជណ្ដើរ និង​ប្រើប្រាស់​ទឹក​ទុយោ​បាញ់​ទឹក ពី​សមាគម​អ្នក​ពន្លត់​អគ្គិភ័យ​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហ្វឹកហាត់​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក KATSUAKI GODA ប្រធាន​ក្រុមការងារ​សមាគម​អ្នក​ពន្លត់​អគ្គិភ័យ​ជប៉ុន ព្រមទាំង​ក្រុមការងារ​សមាគម​អ្នក​ពន្លត់​អគ្គិភ័យ​ជប៉ុន ដែល​តែងតែ​បង្ហាត់​បង្រៀន​ដល់​មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដើម្បី​ធានា​បាន​នូវ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់ នៃ​ការងារ​ពន្លត់​អគ្គិភ័យ​ផង​ដែរ។

លោក KATSUAKI GODA បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ជាពិសេស​ត្រូវ​ធ្វើការ​ស្វែងយល់ និង​រៀន​សូត្រ​បន្ថែម​ទៀត ក្នុង​ការងារ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។

ជាមួយ​នេះ ប្រធាន​ក្រុម​ការងារ​សមាគម​អ្នក​ពន្លត់​អគ្គិភ័យ​ជប៉ុន ក៏បាន​អរគុណ​ដល់​មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់​រៀន​សូត្រ​អំពី​ការ​ប្រើប្រាស់​រថយន្ត​ជណ្តើរ ក៏ដូចជា​វិធី​ជួយ​សង្គ្រោះ​មនុស្ស​ដែល​​ជាប់​ក្នុង​អគារ។

គួរ​ជម្រាប​ថា តាម​ការ​សង្កេត នៅ​រាជធានី​ភ្នំពេញ តែងតែ​មាន​អគារ​ខ្ពស់ៗ ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង ហើយ​ត្រូវការ​អន្តរាគមន៍​ភ្លាមៗ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម