ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីរម្លឹកពីយប់រំភើបមួយក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៣
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីរឿងមួយដែលកើតឡើងចំពោះសម្ដេចជារឿងដ៏រំភើបមួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ដែលបានបង្ហាញនូវពាក្យថាអំពើល្អតែងតែទទួលបានក្ដីស្រលាញ់ពីពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកទៅកាន់យប់មួយក្នុងឆ្នាំ២០១៣ ពេលសម្ដេចនិងក្រុមការងារធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំឆ្ពោះទៅស្រុកកងមាស ខេត្តកំពង់ចាម ពេលនោះឡានសម្ដេចបានរអិលធ្លាក់ផ្លូវដែលកំពុងជួសជុល កល់ទ្រូងឡើងផ្លូវវិញមិនរួច និងត្រូវបានអ្នកភូមិជិតនោះចេញមកជួយទាំងភូមិ ដែលសម្ដេចថានេះជារឿងដ៏រំភើបមួយសម្រាប់សម្ដេច។

សម្ដេចថា៖ «ផ្លូវហ្នឹងកំពុងតែធ្វើទើបតែពង្រីកហើយមិនទាន់ចាក់កៅស៊ូ អ៉ីចឹងរអិលធ្លាក់! ហើយគ្នាខ្ញុំប៉ុន្មាននាក់អត់មានឧបករណ៍ទាញ។ ពូម្នាក់ចេញពីភូមិមកអើតឃើញខ្ញុំ! គាត់ថាអើស! ឯកឧត្តម ហ៊ុន ម៉ាណែត ហើយគាត់រត់បាត់។ ខ្ញុំថាយ៉ាងមិចអញ្ចេស! ម៉ែអ្អើយប្រហែល១០នាទីក្រោយមកប្រជាជនប្រហែល១ភូមិចេញមកជួយរុញឡាន។ ពេលហ្នឹងហើយដែលខ្ញុំថា មានតែអំពើល្អទេដែលមានការការពារនិងជួយពីប្រជាជន»។
សម្ដេចថាពេលនោះសម្ដេចរំភើបជាខ្លាំងដែលបានឃើញនូវក្ដីស្រលាញ់ពីពលរដ្ឋចំពោះសម្ដេច។ សម្ដេចបន្ថែមថា ការកសាងអំពើល្អនឹងធ្វើឱ្យយើងទទួលបាននូវអំពើល្អត្រលប់មកវិញ ព្រមទាំងជំរុញឱ្យពលរដ្ឋខិតខំកសាងអំពើល្អក្នុងសង្គម សហគមន៍ និងសាលារៀនដូចគ្នា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ