Connect with us

ព័ត៌មានជាតិ

សិល្បៈទស្សនីយភាព ២ប្រភេទ នឹងត្រូវយកទៅសម្តែងនៅ Walk Street ចុងសប្តាហ៍នេះ

បានផុស

នៅ

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានផុសលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថា ការសម្តែង២ គឺការសម្ដែងត្លុក និងទស្សនីយភាពអបអរសាទរ នឹងត្រូវយកទៅទៅសម្តែងនៅផ្លូវថ្មើរជើង (Walk Street) ចុងសប្តាហ៍នេះ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរវប្បធម៌រាជធានីភ្នំពេញ បានសរសេរថា៖ “សប្ដាហ៍ទី៨នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកការសម្ដែងពីរ ដើម្បីចែកជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា នាផ្លូវថ្មើរជើង ( Walk street )។ ១.ការសម្ដែងត្លុក, ២ ទស្សនីយភាពអបអរសាទរ”។ ជាមួយគ្នានេះ មន្ទីរវប្បធម៌ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាឱ្យបានច្រើនកុះករដែរ។

សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានធ្វើរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ចំពោះផ្លូវថ្មើរជើង (Walk Street) នេះ ឃើញថា មានការគាំទ្រច្រើនពីប្រជានជនខ្មែរ និងជនជាតិបរទេសថែមទៀត៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម