Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ រដ្ឋបាលរាជធានី នឹងបញ្ចេញរថយន្តក្រុងជិត ៦០០ គ្រឿង ជូនពលរដ្ឋទៅស្រុកកំណើត មិនគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

នៅ​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ចេញ​រថយន្ត​ក្រុង​ចំនួន​ជិត ៦០០ គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ដោយ​មិន​បង់​ប្រាក់។ ការ​ដឹក​ជញ្ជូន​នេះ នឹង​ប្រើប្រាស់​ពេលវេលា​ចំនួន ០៦ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៥៩៧ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​មិន​បង់​ប្រាក់​រយៈពេល ០៦ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការ​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត ជួបជុំ​បងប្អូន ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​អបអរសាទរ ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ដើម្បី​តាមដាន​តម្រាយ​ផ្លូវ និង​ពេលវេលា​ធ្វើដំណើរ សូម​មើល​សេចក្ដីជូនដំណឹង ស្ដីពី ការ​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ដោយ​មិន​បង់​ប្រាក់​រយៈពេល ០៦ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៥ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម