Connect with us

ព័ត៌មានជាតិ

លោក ឌី រ័ត្ន​ខេ​ម​រុណ ផ្តល់​អាកុលជូន​កងកម្លាំងប្រចាំការគោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័កក្នុង​មូលដ្ឋាន​សង្កាត់​ទាំង៧ នៃខណ្ឌមានជ័យ​

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីបញ្ជាការ​ស្រាល និងផ្តល់​អាល់កុល​ជូន​ដល់កងកម្លាំង​ដែល​យាម​ប្រចាំការ​នៅ​គោលដៅ​ទីបញ្ជាការ​ស្រាល និង​គោលដៅ​យាម​ប្រចាំការដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ នៃ​ខណ្ឌមានជ័យ​។

នា​ឳ​កាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ថ្លែង​អំណរគុណ​ និង​កោតសរសើរ​ខ្ពស់​ចំពោះ​ការលះ​បង់ និង​កិច្ចខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការ​ការពារ​បង​ប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កំពុង​សម្រាក​ព្យាបាល ក៏ដូចជា​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ មិន​ថា​យប់ ឬ​ថ្ងៃ ភ្លៀង ឬ​ក្តៅ នោះ​ទេ បងប្អូន​កងកម្លាំង តែងតែ​នៅមុខ​គេ​ជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះ លោក​អភិបាលរង ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​លោក ពេជ្រ កែវ​មុនី អភិបាលនៃគណៈអភិបាលខណ្ឌ​មានជ័យ រួមទាំង​ថ្នាក់ដឹកនាំ​ខណ្ឌ​ផងដែរ នេះ​ជាការ​លើកទឹកចិត្ត​កងកម្លាំង ក្នុងការ​ខិតខំ​រក្សា​ការពារ តាម​ទីកន្លែង មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ដែល​កំពង់​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល ។

ទន្ទឹមនឹងនេះ លោក​អភិបាលរង ខណ្ឌមានជ័យ បាន​បន្ថែមទៀតថា សូមឲ្យកងកម្លាំង​យើង​បន្ត​ពង្រឹង​ការពារ​សន្តិសុខ នៅ​គោលដៅ​ច​ត្តា​ឡី​ស័ក​នីមួយៗ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​កងកម្លាំង​ទាំងអស់​​ខិតខំ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី សុខ​ភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង រក្សា​អនា​ម័យ ជាពិសេស​អនុវត្តតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ៣​កុំ និង ៣​ការពារ ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខា​ភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និងបង្ការ​ការរីក​រាលដាល​នៃជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​កើតមាន​នៅ​សហគមន៍ ។​

លោក ឌី រ័ត្ន​ខេ​ម​រុណ ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន ខណ្ឌ​មានជ័យទាំងអស់ ប្រសិនបើ​គ្មាន​ការចាំបាច់​ទេ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី ជៀសវាងការរីក​រាលដាល​ឆ្លងជំងឺកូវីដ​-១៩ ក៏​ដូចជា​បញ្ចប់ព្រឹត្តិការណ៍២០​កុម្ភះ​ខាងមុខនេះ​ផងដែរ ។​

ក្នុងនោះ លោក ឌី រ័ត្ន​ខេ​ម​រុណ ក៏បានផ្តល់​អាល់កុល​ដល់ទី​បញ្ជាការ​ស្រាល​ដែលមាន​កម្លាំង​អធិការ ចំនួន១កាន កម្លាំងអាវុធហត្ថ​ខណ្ឌ១​កាន កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌចំនួន១​កាន រួមទាំង​កម្លាំង​ដែរ​យាម​គោលដៅ​សង្កាត់​ទាំង​៧​ក្នុង​មួយ​សង្កាត់១​កាន សរុបទាំងអស់១០​កាន សម្រាប់​យក​ប្រើប្រាស់​ទប់ទល់​និង​ជំងឺ​កូ​វីដ​-១៩ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម