ព័ត៌មានជាតិ
វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៥៦ នាក់ ដោយទទួលបានអំណោយឈាមប្រមាណ ៤៤៤ ប្លោក ។ ពិធីនេះប្រារព្ធឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ជាលើកទី ១១ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត្រ បានសហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងសាច់ញាតិអ្នកជំងឺដែលនេះបានបង្ហាញក្តីស្រឡាញ់ដ៏ជ្រះថ្លាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ។ ឯកឧត្តមក៏បានសម្តែងនូវអំណរគុណចំពោះ មូលនិធិ ២៥រៀល វីតាល់ ដែលបានចូលរួមជានិច្ចក្នុងការសហការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់មន្ទីរពេទ្យកាល់ម៉ែត ជារៀងរាល់ឆ្នាំ មិនដែលខកខាន ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថាមូលនិធិ ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្និធិឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះយើងខ្ញុំ សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុសដើម្បីជាចលករជំរុញដល់វប្បធម៍នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ។ លោកជំទាវបន្តថា ដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ វីតាល់ និងមូលនិធិ ២៥រៀល ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សប្បុរសជន គឺជាការបង្កើតទម្លាប់ និងវប្បធម៌នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គមជាតិ ។ ការបរិច្ចាគឈាមមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺចាំបាច់ទៀតផង តួយ៉ាងមានអ្នកជំងឺត្រូវការឈាមជារៀងរាល់ ៦ នាទីម្តង។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីសោមន្សនៃទឹកមមុខស្នាមញញឹមរបស់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមសបញ្ជាក់ពីការយល់ដឹងនូវគុណតម្លៃនៃការបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃ ។ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងជានិច្ចរបស់ មូលនិធិ ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំសកម្មភាពប្រចាំឆ្នាំនៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិកនិងសប្បុរសជន នៃមន្ទីរពេទ្យកាលម៉ែត។

គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់វីតាល់ អាចកើតឡើងក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕«វីតាល់មោទនភាព ផលិតផលជាតិ»៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ