Connect with us

ព័ត៌មានជាតិ

សហគមន៍​កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍

បានផុស

នៅ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ លោក វង់ សូត អនុប្រធានទី២នៃរដ្ឋសភា បានដឹកនាំ​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ចុះពិនិត្យខ្សែច្រវាក់​ផលិត​កម្ដំណាំពោតក្រហម(ពោតចំណីសត្វ) និង សំណេះសំណាល​ជា​មួយសមាជិក សមាជិកាសហគមន៍កសិកម្មជីរោទ៍រុងរឿង ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អមដំណើរដោយ​លោក​អភិបាលរងនៃគណៈអភិបាលខេត្ត លោក​អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម ប្រធានមន្ទីរពាណិជ្ជកម្ម តំណាងក្រុមហ៊ុនស៊ីភី ក្រុមហ៊ុនហ្គ្រីនហ្វីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សំណេះសំណាល​លោក វង់ សូត អនុប្រធានទូី២នៃរដ្ឋសភា បាន​មាន​ប្រសាសន៍​កោតសរសើរ លើក​ទឹក​ចិត្ត​ដល់​សហគមន៍កសិកម្ម និង​បាន​ផ្តាំ​ផ្ញើ ៖

-ចលនាចូលរួមបន្ថែម ជាសមាជិកសហគមន៍ ព្រោះថាកាន់តែធំកាន់តែល្អ។

រដ្ឋ បានយកចិតទុកដាក់ណាស់ជាមួយប្រជាពលរដ្ឋ បើជួយម្នាក់ៗវាលំបាក តែបើរួមគ្នា ងាយស្រួលក្នុងការអន្តរាគមន៍ជួយជាង។

-សហគមន៍ មិនដូចសហករណ៍នោះទេ។ សហគមន៍ គិតរួម អនុវត្តរួម តែការចំណាយ ឬ ទទួលផលប្រយោជន៍គឺរៀងខ្លួនតាមសមត្ថភាព លទ្ធភាពដែលខ្លួនបានចូលរួម។ ចំពោះ សហករណ៍ ធ្វើរួម បានផលដាក់រួម ហូបរួម តែមិនបានទទួលផលប្រយោជន៍តាមការប្រឹងប្រែងរបស់យើងម្នាក់ៗនោះទេ។

-សហគមន៍កសិកម្ម ដូចជាក្រុមហ៊ុនមួយ ដែលមានគោលគំនិតមួយគឺ រកបានទីផ្សារហើយ ទើបផលិតស្របតាមការតម្រូវរបស់ទីផ្សារ ហើយធ្វើកិច្ចសន្យាផលិតកម្មកសិកម្មច្បាស់លាស់ជាមួយអ្នកបញ្ជាទិញ ដែលការណ៍នេះ ធ្វើឲ្យកសិផលផលិតបាន មិនជួបបញ្ហាខ្វះទីផ្សារឬតម្លៃមិនប្រាកដប្រជា។

-ចូលរួមជាសហគមន៍កសិកម្មហើយ ការចូលរួមអនុវត្តបង្គុំបច្ចេកទេសកសិកម្មព្រមគ្នាមានការចាំបាច់ណាស់។ បង្គុំបច្ចេកទេស នឹងធ្វើឲ្យទិន្នផលរបស់យើងល្អប្រសើរ មានសុវត្ថិភាព គុណភាព។ មិនអនុវត្តតាមបច្ចេកទេស គឺយើងមិនអាចទទួលបានផលល្អទេ មិនអាចធ្វើតាមយថាផលដូចមុនៗទៀតបានឡើយ ។

-រាជរដ្ឋាភិបាល បានគាំទ្រវិស័យកសិកម្មជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីគោលនយោបាយទី៥និងទី៦ រួមមានការបង្កើតសហគមន៍កសិកម្មទំនើប ការបញ្ជូនមន្ត្រីកសិកម្មឃុំទូទាំងប្រទេស និងហិរញ្ញប្បទាន ១០០លានដុល្លារ។

ទន្ទឹមនេះ តាមរយៈគម្រោងនានា បានផ្តល់ការយល់ដឹងពីបង្គុំបច្ចេកទេស ធន់នឹងការប្រែប្រួលអាកាសធាតុ គាំទ្រហេដ្ឋារចនាសម្ព័ន្ធអគារ ឃ្លាំង ផ្លូវ ប្រព័ន្ធស្រោចស្រព និងឥណទានអត្រាការប្រាក់សមរម្យសម្រាប់សហគមន៍កសិកម្ម។ ដូចជានៅសហគមន៍យើងនេះ ទទួលបានឃ្លាំងស្តុកធញ្ញជាតិ សូមប្រើឃ្លាំងនេះឲ្យបានប្រយោជន៍ជាចំណូល ជាការងារ ជាកន្លែងដោះស្រាយបញ្ហាកកស្ទះកសិផលជាយថាហេតុ ៕

ដោយ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម