Connect with us

ព័ត៌មានជាតិ

អនុប្រធានរដ្ឋសភា ស្នើអាជ្ញាធរចុះអប់រំពលរដ្ឋពីសុវត្ថិភាពអាហារ និងធ្វើលំហាត់ប្រាណ

បានផុស

នៅ

អនុប្រធានទី២រដ្ឋសភា លោក វង សូត បានស្នើឱ្យអាជ្ញាធរចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិ ទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក វង សូត បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់អប់រំផ្សាព្វផ្សាយដល់ពលរដ្ឋអំពីបញ្ហាសុខភាព ជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាសុខភាព សុវត្ថិភាពចំណីអាហារ និងចេះធ្វើលំហាត់ប្រាណដើម្បីសុខភាពផ្ទាល់ខ្លួន។

លោកអនុប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ ភូមិ ដែលបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។

លោក វង សូត ក៏បានសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានធ្វើឱ្យប្រទេសជាតិរក្សាបានសន្តិភាព ស្ថិរភាព និងជំរុញកំណើនសេដ្ឋកិច្ច ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

ភ្ជាប់គ្នានេះ អនុប្រធានទី២រដ្ឋសភា ក៏ឆ្លៀតប្រាប់អាជ្ញាធរអំពីលទ្ធផលការងាររបស់រដ្ឋសភា ក្នុងនីតិកាលទី៧នេះផងដែរ ដែលបានដំណើការយ៉ាងរលូន ស្របពេលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងប្រែក្លាយខ្លួនទៅជាសភាឌីជីថល។ រដ្ឋសភាបានដំណើរការបានជាងមួយឆ្នាំ ហើយបានអនុម័តច្បាប់បានចំនួន១៩ច្បាប់។ នេះជាការលើកឡើងបន្ថែមរបស់លោក វង សូត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម