ព័ត៌មានជាតិ
គោរមៈ ច័ន្ទរាជ្យ សរសើរ យ៉ាស៊ីន និង មហាម៉ាត់ បើមាននិស្ស័យគង់មានថ្ងៃជួបគ្នាទេ
អ្នកលេងគុនខ្មែរមកពីក្លឹប Cambodian Top Team គោរមៈ ច័ន្ទរាជ្យ បានសរសើរសមត្ថភាពកីឡាករអាហ្វហ្គានីស្ថាន យ៉ាស៊ីន និង មហាម៉ាត់ ពិតជាល្អ ពិសេសកម្លាំងបុកហើយបើមាននិស្ស័យគង់បានជួបគ្នានៅថ្ងៃណាមួយជាមិនខាន។

គោរមៈ ច័ន្ទរាជ្យ
គោរមៈ ច័ន្ទរាជ្យ បានឲ្យដឹងថា រូបគេពិតជាសរសើរ យ៉ាស៊ីន និង មហាម៉ាត់ មានសមត្ថភាពប្រកួតល្អណាស់ ពិតសរសើរពួកគេអាចរស់នៅខ្មែរបាន និងហ្វឹកហាត់គុនខ្មែរបានល្អថែមទៀតផង។ អ្នកទាំងពីរមានកម្លាំងស៊ុហ្វខ្លាំង ពោលគឺល្អបុក ចំណែកក្បាច់វិញចេញច្បាស់ៗ។

មហាម៉ាត់ ពេលឈ្នះខ្សែក្រវាត់ (រូបភាពផេក Hang Meas Kunkhmer)
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះបន្ថែមទៀតថា មានការសោកស្ដាយដែរបើ មហាម៉ាត់ មកកម្ពុជាអំឡុងឆ្នាំមុនៗប្រហែលអាចប៉ះប្រកួតគ្នាស្របពេលខ្លួនលេងទម្ងន់ស្រាលផងដែរ។ ដោយសារឥលូវទម្ងន់ខ្លួនឡើងខ្លាំង និងសម្រកលែងចុះផងនោះ គោរមៈ ចាប់ផ្ដើមលេងទម្ងន់ ៥៧គីឡូក្រាមវិញហើយ និងបានចេញប្រកួតខ្លះៗហើយដែរ។ ដូច្នេះរូបគេថាបើមាននិស្ស័យមែនថ្ងៃណាមួយអាចនឹងប៉ះ យ៉ាស៊ីន ព្រោះទម្ងន់ប្រហាក់ប្រហែលគ្នា និងប្រកាសថាខ្លួនមិនខ្លាចញញើតអ្វីនោះទេស្វាគមន៍ជានិច្ច។

យ៉ាស៊ីន (រូបភាពហ្វេបុក សេន ប៊ុនថេន)
បញ្ជាក់ដែរថា គោរមៈ ច័ន្ទរាជ្យ ជាកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ តាំងតែពីវ័យក្មេងមកម្ល៉េះ ឥលូវរូបគេពេញរូបពេញរាងហើយ និងកំពុងប្រកួតគុនខ្មែរផង និងជាកីឡាករជម្រើសជាតិគុនចម្រុះផង។ ចំពោះអ្នកប្រដាល់សញ្ជាតិអាហ្វហ្គានីស្ថាន យ៉ាស៊ីន និង មហាម៉ាត់ វិញបច្ចុប្បន្នកំពុងរួមរស់ និងហ្វឹកហាត់គុនខ្មែរជាមួយលោក សេន ប៊ុនថេន។ ពួកគេទាំងកំពុងសាងកេរ្តិ៍ឈ្មោះ និងធ្វើឲ្យអ្នកនិយមគុនខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំងតាមរយៈទម្រង់វាយបុកដៃគូខ្លាំង និងការយកឈ្នះកីឡាករខ្មែរជាបន្តបន្ទាប់៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង