ព័ត៌មានជាតិ
ស្លាប់០៧នាក់ និងរបួសធ្ងន់០២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអង្គារ៍នេះ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧លើក ក្នុងនោះស្លាប់ចំនួន០៧ នាក់ របួសចំនួន០២ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០២នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។

ចំណែករយៈពេល៨២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣០៣លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៩៣ នាក់ របួសចំនួន១០៥២ នាក់ របួសធ្ងន់ចំនួន៦១៩ នាក់ ហើយរយៈពេល៨២ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៦៥០២៦គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន៤៧៥៩១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៧៤៣៥ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៣៨៩២ គ្រឿង និងរថយន្តធំចំនួន៣៥៤៣គ្រឿង។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី២៣ ខែមីនា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៦២៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤៥៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៦៨ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង៤៥៧ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៤០៧ នាក់, បើកបរល្មើសសញ្ញាចំនួន៣១ គ្រឿង,បើកបរដោយអត់ស្លាកលេខចំនួន០៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១០ នាក់។

ចំណែករថយន្តទាំង១៦៨ គ្រឿងនោះ មានរថយន្តតូចចំនួន១០៨ គ្រឿង និងរថយន្តធំចំនួន៦០ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៨ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៩ នាក់, ល្មើសញ្ញាចំនួន០២ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៩៥នាក់, លើសចំណុះចំនួន០៥ គ្រឿង, អត់ស្លាកលេខចំនួន១០ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន១៩ នាក់៕
កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ