ព័ត៌មានជាតិ
ពលរដ្ឋខេត្តតាកែវ និងកណ្តាល ទទួលអាទិភាពបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកឲ្យដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ អាកាសយានដ្ឋានដ៏ធំលំដាប់ 4F នេះ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំនៅដំណាក់កាលទីមួយ។

ដោយសាងសង់នៅលើផ្ទៃដីទំហំ ២ ៦០០ ហិកតា ប្រើទុនវិនិយោគខ្ទង់ ១ ៥០០ លានដុល្លារ នៅពេលដាក់ឲ្យដំណើរការ អាកាសយានដ្ឋានដ៏ធំចំណាត់ថ្នាក់ទី ៩ លើពិភពលោកនេះ នឹងផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុករាប់ពាន់នាក់។ នេះបើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment ដែលគ្រប់គ្រងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ។
ពាក់ព័ន្ធដំណើរការជ្រើសរើសបុគ្គលិកបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងថា ក្រុមហ៊ុននឹងនៅបន្តអនុវត្តគោលការណ៍ ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយផ្តល់អាទិភាពជាពិសេសសម្រាប់ពលរដ្ឋរស់នៅនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងយ៉ាងដូច្នេះថា សូម្បីនៅដំណាក់កាលសាងសង់ ក្រុមហ៊ុនក៏ជ្រើសរើសឲ្យអស់លទ្ធភាពពលរដ្ឋក្នុងមូលដ្ឋានជុំវិញសម្រាប់បម្រើការងារ ហើយនៅពេលដាក់ឲ្យដំណើរការនៅពេលខាងមុខ ក្រុមហ៊ុននៅតែបន្តគោលការណ៍ក្នុងការផ្តល់ឱកាសការងារ ដែលអាទិភាពគឺពលរដ្ឋដែលមានមូលដ្ឋានរស់នៅក្នុងខេត្តកណ្តាលនិងខេត្តតាកែវ សម្រាប់បម្រើការងារតាមផ្នែកនិងជំនាញក្នុងអាកាសយានដ្ឋាន៕

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ