Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានមួយកន្លែងនៅ​​ស្រុក​សំឡូត ខ្សត់​​ភ្ញៀវ​ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត

បានផុស

នៅ

នៅប៉ុន្មានខែចុងក្រោយនេះ រមណីយដ្ឋាន​​មួយ​កន្លែង​នៅស្រុកសំឡូត មានភាព​ស្ងាត់ជ្រងំ​ពុំមានភ្ញៀវមកកម្សាន្ត​ប្រឈមការ​ខ្វះខាត ស្ទើរតែរកលុយបើកឲ្យកម្មករមិនបាន។

ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត ខេត្តបាត់ដំបង លោក ម៉ុន លី បានឲ្យកម្ពុជាថ្មី​ដឹងថា ទីតាំងរបស់លោកបានរៀបចំ​អស់ថវិការច្រើនណាស់ សម្រាប់បំរើការមក​កម្សាន្ត​ពី​ភ្ញៀវជាតិ និង​អន្តរជាតិ តែមួយរយៈនេះស្ងាត់​ពុំសូវមានភ្ញៀវមកច្រើន​​ទេ ជាពិសេសនៅប៉ុន្មានខែចុងក្រោយនេះតែម្តង​ ស្ទើរតែរកលុយបើកឲ្យកម្មករមិនចង់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បច្ចុប្បន្នកុំថាភ្ញៀវអន្តរជាតិសូម្បីតែភ្ញៀវក្នុងស្រុកក៏ស្ទើរគ្មានផង ខណះរមណីយដ្ឋានរបស់លោកបាន​រៀបចំយ៉ាង​សំបូរបែបដែលបង្ក​លក្ខណៈដល់ការ​មក​កម្សាន្និង​សម្រាក​លម្ហែកាយទាំង​ភ្ញៀវជាតិនិងអន្តរជាតិ។

ខណៈ​ថ្ងៃ​ចូលឆ្នាំ​ជិត​មកដល់ដែរ​នោះ ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បាន​បញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ​របស់លោក​ ក៏មិនបានរៀបចំតុបតែងលំអដូចឆ្នាំកន្លងទៅនោះដែរ ដោយ​សារតែមានការខ្វះខាតគ្មានចំណូល។

រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត បាន​រៀបចំ​អភិវឌ្ឍ​លើផ្ទៃដីទំហំ​ ៨៧ ហិកតា បើគិតមកដល់ពេលនេះ បានបង្កើតឡើងបានជាង ១០ ឆ្នាំហើយ និងបានទាញកម្លាំងកម្មករជាអ្នកភូមិស្រុកដែលខ្វះការងារធ្វើបានប្រហែល ១០ នាក់។

លោក ម៉ុន លី បាន​បញ្ជាក់ថា ដំណាំស្វាយលោកដាំ​ស្ទើរតែពាសពេញផ្ទៃ​ដីរមណីយដ្ឋាន ហើយ​ជារៀងរាល់រដូវលោកក៏បានចែកជូនដល់អ្នក​ភូមិមិនដែលយកលុយកាក់នោះដែរ ខណះតម្លៃទីផ្សារថោកដែលលោកមិនអាចទទួលយកបាន ទើប​ចែកជូនដល់អ្នកភូមិស្រុកបរិភោគសម្រាប់ជាបុណ្យកុសល។

លោកក៏បានអំពាវនាវដល់ភ្ញៀវក្នុងស្រុកឲ្យមកកម្សាន្តនៅរមនីយដ្ឋានទឹកធ្លាក់ចំការស្វាយរបស់លោក ដែលជាប្រភេទរមណីយដ្ឋានបែបធម្មជាតិកែច្នៃ ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ចំងាយប្រមាណជាង ៦០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។

រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត មានសក្តានុពលផ្នែកទេសចរណ៍តាមបែបធម្មជាតិកែច្នៃ ហើយភ្ញៀវទេសចរ​​​អាចទទួលសេវានានាបានយ៉ាងសប្បាយរីករាយ ដែលក្នុងនោះមានដូចជា ទស្សនកិច្ចចំការស្វាយ មានទីតាំងចំណត​ធំទូលាយ អាហារដ្ឋានបម្រើសេវាម្ហូបប្រចាំតំបន់មានដូចជា មាន់ស្រែដុត ត្រីបឹងធម្មជាតិ អាំង ម្ជួរគ្រឿង បុកល្ហុងជាដើម ជាពិសេសជ្រក់ក្តិបស្វាយដែលជាផលិតផលពិសេសរបស់រមណីយដ្ឋាន ទីតាំងអង្គុយសម្រាកលម្ហែជាប់មាត់ទឹក កន្លែង​លេងទឹកសំបូរបែបដែលមានទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មធំៗក្រាលបាតស្ទឹង មានសួនផ្កានិងកន្លែងថតរូបស្អាតៗ កន្លែង​បោះតង់ស្នាក់នៅប្រកបដោយផាសុកភាពនិងសុវត្ថិភាព បន្ទប់ទឹកស្អាត មានអនាម័យ កន្លែងលក់ និងជួលសម្លៀក​បំពាក់ និងអាវពោងសុវត្ថិភាព ទូកកាយ៉ាក់ កូនទាជិះលើទឹក សម្រាប់ជួលជូនភ្ញៀវជិះទស្សនាតាមដងស្ទឹង កន្លែង​រៀបចំពិធីជប់លៀង កន្លែងប្រជុំ និងបដិសណ្ឋារកិច្ចទទួលភ្ញៀវយ៉ាងល្អប្រសើរ។

រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ ដែលទទួលបាន​ការ​បញ្ជាក់​ពី​វិធានសុវត្ថិភាព​ពីក្រសួងទេសចរណ៍៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម