Connect with us

ព័ត៌មានជាតិ

គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ ជួបពិភាក្សាស្តីពីការងារបោះបង្គោល

បានផុស

នៅ

អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានទទួលជំនួបពិភាក្សាការងារជាមួយគណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក សរ សុពុត្រា បានវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់ គណៈកម្មការចម្រុះកិច្ចការព្រំដែននៃភាគីទាំងសងខាង ដែលបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នា សម្រាប់ប្រជាជាតិទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា៖«បេសកកម្មនេះ គឺជាបេសកកម្មសន្តិភាព ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលយើងចង់កសាងសន្តិភាពសំរាប់ជាតិទាំងសងខាង គឺឱកាសឱ្យប្រជាជនរស់នៅសុខដុមរមនា»។

លោក​បាន​កត់​សម្គាល់​ថា ការ​ផ្តល់​អាទិភាព​ដល់​ផលប្រយោជន៍​ជាតិ​បាន​នាំ​ទៅ​រក​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ខិតខំកសាងទំនុកចិត្ត ការ​យោគយល់​គ្នា ​និងបង្កើន​ភាព​ស្និទ្ធស្នាល​គ្នា​ទៅ​វិញ​ទៅ​មក។

ការគាំទ្រ រវាងកម្ពុជា ឡាវ តែងតែទន្ទឹមគ្នា ហើយដើរស្របគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជន ។ តាមរយៈអនុស្សាវរីយ៍ និងមនោសញ្ចេតនានៃថ្នាក់ដឹកនាំទាំងពីរប្រទេស គឺជាជំនួយស្មារតីសំរាប់កិច្ចពិភាក្សា របស់គណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ហើយយើងនិងទទួលបានលទ្ធផលល្អ ជាពិសេសគឺបានកសាងនូវភាពរឹងមាំ ដែលប្រទេសទាំងពីរមានបង្គោលព្រំដែនដ៏ជាក់លាក់ ដោយមិនអាចឱ្យប្រទេសណាមួយវាយតម្លៃអំពីការដឹកនាំរបស់ប្រទេសទាំងពីរឡើយ។ នេះបើតាមលោក សរ សុពុត្រា។

បើតាមលោកអភិបាលខេត្ត ការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា គឺជាការខិតខំបំពេញនាំមកនូវបុព្វហេតុជាតិ ភាពរឹងមាំសម្រាប់ព្រំដែនមានការបែងចែកយ៉ាងជាក់លាក់ ហើយរួមគ្នាដើម្បីនាំមកនូវសន្តិភាពជូនប្រជាជនយើងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៦ នាទីutes មុន

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង

ព័ត៌មានជាតិ២៤ នាទីutes មុន

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨,៦% នៅឆ្នាំនេះ

ឡេង ណាវ៉ាត់ត្រា
សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្ដេចសភាធិបតី៖ សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា

ព័ត៌មានជាតិ៥២ នាទីutes មុន

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម