ព័ត៌មានជាតិ
អភិបាលរងខេត្តមណ្ឌលគិរី ជំរុញមន្រ្តីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយពីតម្លៃវប្បធម៌ និងសិល្បៈជាតិ
នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលធ្វើឡើង ក្នុងបរិវេណសាលមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី។

ក្នុងពិធីនោះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់មន្រ្តីរពាក់ព័ន្ធជុំវិញខេត្ត ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចូលរួមធ្វើការនូវតម្លៃវប្បធម៌ និងសិល្បៈ និងដល់យុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា ដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណីឱ្យបានល្អគង់វង្ស។
លោកស្រីបន្តថា វិស័យវប្បធម៌ មានតម្លៃណាស់សម្រាប់គ្រប់ជាតិសាសន៍ នៅលើពិភពលោកទាំងមូល ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺមានវប្បធម៌ដ៏សម្បូណ៌បែបដែលជាអត្តសញ្ញាណជាតិ រហូតទទួលបានកិត្តិនាម “កម្ពុជាជាព្រះរាជាណាចក្រ នៃវប្បធម៌” ។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី ថ្វីត្បិតតែ មិនមានប្រាង្គប្រាសាទ តែមានបេតិកភណ្ឌវប្បធម៌ អរូបី ដែលបន្សល់តៗគ្នា របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ។

លោកស្រី បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី បានបង្កើត និងរក្សានូវទីតាំងជាច្រើនសម្រាប់ទុកជាទីកន្លែងគោរពសក្ការបូជា ដែលជាការលើកទឹកចិត្ត និងគាំទ្រនូវតម្លៃវប្បធម៌ របស់ជនជាតិដើមភាគតិច ក្នុងនោះរដ្ឋបាលខេត្ត បានបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចជាច្រើន ដូចជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំក្រោល មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំកែវសីមា មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំណាមលៀរ និងទីតាំង បុរាណដ្ឋានជាច្រើនទៀត។
ជាមួយគ្នានេះ លោកស្រី ក៏បានគូសបញ្ជាក់ ដល់មន្ទីរពាក់ព័ន្ធ ត្រូវរៀបចំធ្វើកម្មវិធីផ្ទេរ ចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់របស់បងប្អូន ជនជាតិដើមភាគតិចដែលមាននៅក្នុងខេត្តឱ្យបានទាំងអស់ ស្រាវជ្រាវ និងចងក្រងនូវ ឧបករណ៍ប្រើប្រាស់ ជាពិសេស ត្រូវសាងសង់នូវសារមន្ទីរជាតិ ពន្ធុវិទ្យាមួយ សម្រាប់តម្កល់ថែរក្សារបស់របរ និងឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង គ្រឿងសក្ការបូជា ដែលជាស្នាដៃរបស់អ្នកជំនាន់មុន ក៏ដូចជាសម័យបច្ចុប្បន្ន។

ចំណែក លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងដែរថា មន្ទីរទទួលបាននូវបទពិសោធន៍ និងបានដាក់ចេញនូវផែនការជាទិអាទិភាពមួយចំនួន ដើម្បីឱ្យបានសម្រេចលើការងារវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រួមមានដូចជា បន្តធ្វើបច្ចុប្បន្នភាពស្ថិតិឧបករណ៍ប្រើប្រាស់, ឧបករណ៍ភ្លេង, គ្រឿងសក្ការៈបូជា របស់ជនជាតិដើមភាគតិច និងកត់ត្រាជាបញ្ជីសារពើភណ្ឌ បានរៀបចំទុកដាក់វត្ថុបុរាណវត្ថុសិល្បៈដែលមាននៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈចំនួន១២ដុំ/ ផ្នែក នៅទីតាំងមានសុវត្ថិភាព សម្រាប់ដាក់តាំងក្នុងសារមន្ទីរខេត្ត។
ជាពិសេស បានចុះសិក្សាប្រមូលព័ត៌មានបំពេញបន្ថែម កែសម្រួលឯកសារស្រាវជ្រាវ និងបោះពុម្ពលើ ប្រវត្តិភ្នំ ចំនួន៣ ប្រវត្តជនជាតិចំនួន ៧ជនជាតិ និងឯកសារស្រាវជ្រាវស្តីពីឧបករណ៍ភ្លេង គងបួន គងវ៉េង អំវឌ្ឍ រឡែត។ ព្រមទាំងឯកសារស្រាវជ្រាវស្តីពីរបៀបត្បាញសាស់ សៀវជនជាតិដើមភាគតិចព្នង ឯកសារស្រាវជ្រាវស្តីពីម្ហូបអាហារជនជាតិដើមភាគតិច មេដំបែនិងស្រាពាង និងឯកសារស្រាវជ្រាវស្តីពីឱសថបុរាណជនជាតិដើមភាគតិចព្នង៕


អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?