Connect with us

ព័ត៌មានជាតិ

លោក​ហេង សួរ ដឹកនាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិក​គណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់​តាំង​យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បាន​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ក្នុងអគារMorgan Tower។

ក្នុងកិច្ចប្រជុំនោះ លោក​ប្រធានទ្វីប បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីក និងការថែរក្សារចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់ក្នុងប្រទេសគោលដៅដើម្បីបង្កើន និងរក្សាកិត្យានុភាពដ៏ឧត្តុង្គឧត្តមរបស់គណបក្សដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើនឥតឈប់ឈរក្រោមគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ការបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលករ កម្មសិក្សាការី និងសមាជិកគណបក្សក៏ជាកិច្ចការអាទិភាពដែល​លោក​ប្រធានទ្វីប បានណែនាំដល់សមាជិកបក្សនៅតាមប្រទេសគោលដៅត្រូវប្រកាន់ខ្ជាប់ផងដែរ។

សូមបញ្ជាក់​ថា ក្រោយទទួលបានជោគជ័យនិងការគាំទ្រពីពលរដ្ឋខ្មែរនៅតាមប្រទេសគោលដៅជាបន្តបន្ទាប់ គណបក្សសម្រេចកែសម្រួលឈ្មោះ និងពង្រីកវិសាលភាពឱ្យមកជាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីឆ្នាំ២០២២ដែលទទួលបន្ទុកប្រទេសមួយចំនួនដែលរួមមាន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម