ព័ត៌មានជាតិ
កម្មករនិយោជិតក្រុមហ៊ុន HCC Group អរគុណក្រសួងការងារដែលសម្របសម្រួលបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់
សៀមរាប ៖ កម្មករនិយោជិតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាប សប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីបញ្ចប់វិវាទការងារជាស្ថាពរ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិចសន្យាការងារជូនដល់កម្មករនិយោជិតសរុបចំនួន ១១២នាក់ នៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

លោកស្រី ខាំ សុភា ជាកម្មការិនី នៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាប បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលក្រសួងការងារបានដោះស្រាយវិវាទការងារដោយជោគជ័យ ហើយឈានមកដល់ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនៅពេលនេះ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងសូមអរគុណទៅដល់ក្រសួងការងារដែលសម្រេចដោះស្រាយបញ្ចប់វិវាទការងារបញ្ចប់ជាស្ថាពរ។

កម្មការិនីរូបនេះបន្ថែមថា ក្រសួងការងារមិនត្រឹមផ្តល់ការដោះស្រាយយ៉ាងសមរម្យដល់កម្មករនោះទេ ក្នុងនោះក៏មានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារក៏បាននាំមកនូវឱកាសការងារជាច្រើនកន្លែងដល់បងប្អូនអតីតកម្មករនិយោជិតដែលមានបំណងរកកន្លែងការងារធ្វើថ្មីផងដែរ។ ទន្ទឹមនេះ ការណែនាំអំពីអត្ថប្រយោជន៍ផ្សេងៗអំពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់អតីតកម្មករនិយោជិត ផងដែរ។

ដោយឡែក លោកស្រី រ៉េត សំណាង ជាកម្មការិនីម្នាក់ទៀតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាបបានគូសបញ្ជាក់ថា កម្មករទាំងអស់ពេញចិត្តសម្រាប់សំណងដែលទទួលបានក្រោមការធ្វើការយ៉ាងហ្មត់ចត់ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដំណោះស្រាយដែលផ្តល់ឱ្យនេះគឺត្រឹមត្រូវតាមច្បាប់ ដែលអាចឱ្យបងប្អូនកម្មករនិយោជិតទទួលយកបានប្រកបដោយភាពរីករាយ។ លោកស្រីអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលខិតខំបំពេញការងាររហូតស្វែងរកដំណោះស្រាយដោយយុត្តិធម៌ជូនដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុបទាំងអស់។ ទាំងនេះវាបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ លើការដោះស្រាយវិវាទការងារដល់កម្មករនិយោជិត និងជាការចូលរួមចំណែកលើការដោះស្រាយជីវភាព និងទុក្ខកង្វល់យ៉ាងពិតប្រាកដពីសំណាក់រាជរដ្ឋាភិបាល។

ដោយឡែក លោកស្រី សឿន សុផាន់ សហជីពមូលដ្ឋាននៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) បានលើកឡើងថា សំណងដែលកម្មករនិយោជិតទទួលបាននៅពេលនេះគឺសមរម្យ និងទទួលយកបានស្របតាមច្បាប់ស្តីពីការងារ។ តាមរយៈដំណោះស្រាយដ៏ល្អមួយនេះមើលឃើញថាបងប្អូនកម្មករនិយោជិតទាំងអស់សប្បាយរីករាយ និងពេញចិត្តនូវសំណងដែលទទួលបាននៅពេលនេះ។ លោកស្រីបន្ថែមថា ការរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនដល់កម្មករនិយោជិតនៅពេលនេះគឺមានការរៀបចំបានល្អ មានសណ្តាប់ធ្នាប់ល្អ មាននីតិវិធីក្នុងការផ្តល់ដោះស្រាយដោយរលូនមានភាពរីករាយ។ ទន្ទឹមនឹងនេះលោកស្រីថ្លែងអំណរគុណដល់ក្រសួងការងារដែលខិតខំបំពេញការងារចាប់តាំងតែពីពេលដំបូង រហូតដល់ពេលបញ្ចប់វិវាទនេះជាស្ថាពរ។

ចំពោះវិវាទការងារនរះផងដែរ បងប្អូនកម្មករនិយោជិតមិនត្រឹមតែទទួលបានការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនោះទេ ក្នុងនោះក៏មានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តសៀមរាបបានចូលរួមពន្យល់អំពីអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត ផងដែរ។ ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជូនក្រុមការងារមជ្ឈមណ្ឌលការងារខេត្តសៀមរាប ដើម្បីនាំមកនូវឱកាសការងារថ្មីៗជាច្រើនកន្លែងជូនដល់កម្មករនិយោជិតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) ដោយកម្មករនិយោជិតទាំងអស់អាចដាក់ពាក្យភ្លាម សម្ភាសភ្លាម និងដឹងពីលទ្ធផលការងារភ្លាមៗនៅនឹងកន្លែង ផងដែរ៕
















-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ