Connect with us

ព័ត៌មានជាតិ

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

បានផុស

នៅ

ភ្នំពេញ ៖ សម្រាប់​សប្តាហ៍​ទី​៣ ក្នុងខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍២២មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​ក៏​បាន​រៀប​ចំ​ឱ្យ​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូផងដែរ ដោយ​មាន​មនុស្ស​ទៅ​ដើរ​លេង​កំសាន្ត​រាប់​ម៉ឺននាក់​ខុស​ពី​សប្តាហ៍មុនៗ។

នាយិកា​រង​រដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស បានឱ្យដឹងថា៖ នៅរាត្រីថ្ងៃសៅរ៍ទី២២មិនានេះ ៖ សំរាប់ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលប្រព្រឹត្តទៅ ចាប់ពីម៉ោង ១៧:០០នាទី រៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែល​មាន​ស្តង់​លក់​អាហារ​របស់​ប្រទេស​ជាប់​ទន្លេមេគង្គ ចំនួន៥ប្រទេស ដែល​មាន​ដូច​ជា​ប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់។

ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និង​វប្បធម៌​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​រវាងប្រទេសឥណ្ឌា និង​ប្រទេសក្នុងតំបន់មេគង្គ ដោយ​រំលេច​នូវ​ទំនៀមទម្លាប់​ធ្វើ​ម្ហូប​រួម​គ្នា និង​ការ​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌។ បន្ថែម​ពី​នេះ​ទៀត រដ្ឋបាល​រាជធានីភ្នំពេញ​ក៏​បាន​រៀបចំ​ឱ្យមានក្រុមកំប្លែងដារីន ដារ៉ូ ផងដែរ ដែល​ក្រុម​នេះ​ជា​ក្រុម​ដែល​ល្បីល្បាញ។

គួរ​រំលឹង​ថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​គឺ​ទទួល​បាន​ល្អ​ឥត​ខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់​ទាំង​អ្នក​ធ្វើ​មុខ​របរ​អាជីវកម្ម ក៏​ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

គួរ​បញ្ជាក់​ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវ​បាន​រដ្ឋបាលរាជធានីភ្នំពេញ​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​២​ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅ​តាម​បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ ដឹកនាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សមាគម​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) បើកសន្និបាតលើកទី១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម