Connect with us

ព័ត៌មានជាតិ

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បាន​រៀប​ចំ​ពិធីសំណេះសំណាល និង​ពិសាអាហារសាមគ្គីជូនសមាជិកសមាជិកាក្រោមអធិបតីភាព លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ បានរៀបចំឡើងនៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្មវិធី​សំណេះសំណាល និង​ពិសា​អាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពស្និទ្ធស្នាល និងភាពស្អិតល្មួតរបស់ក្រុមការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតាមប្រទេសគោលដៅដើម្បីធានាបាននូវភាពរឹងមាំ និងការពង្រឹងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

ព័ត៌មានជាតិ២៩ នាទីutes មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ ដឹកនាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម