ព័ត៌មានជាតិ
ប៊ែលធីគ្រុប ដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗជាច្រើនចំណុចសម្រាប់ឆ្នាំ២០២៥
ភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំចាស់ ២០២៤ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៥ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ៤,០៩៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,០៩៤នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦២,២៣១នាក់ និងមាន ៣៥ទីតាំង ក្នុងនោះ ១ទីតាំង ជាស្នាក់ការកណ្តាលប៊ែលធី គ្រុប ២ទីតាំងជាសាកលវិទ្យាល័យ និង ៣២ទីតាំងជាសាលា។

លោក លី ណាវុឌ្ឍ បន្ថែមថា ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥សម្រាប់ឆ្នាំ២០២៥នេះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន ១៦ចំណុច រួមមាន៖

១- ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
២- អនុវត្តគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដោយថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) ស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ
៣- ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
៤- ពង្រឹងប្រព័ន្ធគ្រប់គ្រង (System Management) ទាំងសាលា (SMS) និងសាកលវិទ្យាល័យ (UMS) ព្រមទាំងប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទៅបង្កើត Student Portal ឱ្យបានរួចរាល់
៥- ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
៦- ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៧- អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៨- ពង្រឹងវិន័យសិស្ស-និស្សិតនៅគ្រប់កម្រិត-ថ្នាក់ ជាពិសេស អវត្តមាន បើយឺតចាប់ពី ២០នាទី ត្រូវទាក់ទងទៅអ្នកអាណាព្យាបាលសម្រាប់សាលា ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៩- ប្តេជ្ញាសម្រេចឱ្យបានសិស្សថ្នាក់ទី១២ ត្រូវជាប់បាក់ឌុបចាប់ពី ៩០% ឡើងទៅ និងសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ។
១០- បន្តលើកទឹកចិត្តជ្រើសរើសសាស្រ្តាចារ្យ-គ្រូពេញម៉ោង (Full-Time) ដោយផ្តល់ឱកាសឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍ និងដំឡើងតួនាទី (Promote) តាមលំដាប់ថ្នាក់/កម្រិត រហូតជាសាស្ត្រាចារ្យ (Lecturer) ឬគណៈគ្រប់គ្រងសាខា និងការិយាល័យផ្សេងៗ
១១- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
១២- ជំរុញការផ្សព្វផ្សាយ និងទទួលនិស្សិតថ្មីឱ្យចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយអាចជ្រើសរើសជំនាញ និងមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ពេញចិត្ត (មាន ១៣មហាវិទ្យាល័យ និង ៤៥មុខជំនាញ)
១៣- ពង្រឹងសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ តាមរយៈការបើកវគ្គបណ្តុះបណ្តាល (On the job training) ដើម្បីឱ្យុក្លាយខ្លួនជាអ្នកអាជីព (Train to be professional)
១៤- បន្តបើកថ្នាក់ភាសាចិនចាប់ពីកម្រិត Preschool ដល់ Level 12 សម្រាប់ផ្នែកសាលា និងពង្រឹងមហាវិទ្យាល័យចិននៅសាកលវិទ្យាល័យ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១៥- ខិតខំពង្រឹង ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ឱ្យដំណើរការកាន់តែល្អបន្ថែមទៀត
១៦- បន្តបង្កើតការិយាល័យថ្មីៗ បន្ថែមទៀត រួមមាន៖ ១-ការិយាល័យ ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R & D) និង ២-ក្រុមការងារ Design ដើម្បីឆ្លើយតបតាមតម្រូវការ និងស្របតាមការរីកចម្រើនរបស់ប៊ែលធី ក៏ដូចជា កាវិវឌ្ឍរបស់សង្គមជាតិ និងពិភពលោក។

លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ៤០រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១១៥រូប នាពេលនោះផងដែរ៕
ដោយ ៖ សុខា
























-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី