ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះឆ្មក់ ពិនិត្យ និងទទួលការបម្រើសេវានៅមណ្ឌលសុខភាព ព្រៃញី ខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ដើម្បីពិនិត្យជាក់ស្ដែងវត្តមានបុគ្គលិកបម្រើសេវា ២៤ ម៉ោង លើ ២៤ ម៉ោង។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានឱ្យថ្នាក់ដឹកនាំជំនាញសុខាភិបាលម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព សំដៅមកមណ្ឌលដើម្បីរកការជួយ។ ជារួមលោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យបានធ្វើការដោយយកចិត្តទុកដាក់ សំដីសំដៅកាយវិការសមរម្យ បច្ចេកទេស នៃការពិនិត្យវេជ្ជសាស្ត្រសមស្របតាមនិយាម រួមទាំងវិធីសាស្ត្រ នៃការផ្តល់ជូនឱសថបានសមស្របទៅតាមរោគវិនិច្ឆ័យ។

បទពិសោធនេះ ជាចំណែកមួយបន្ថែមទៀត ដែល លោករដ្ឋមន្ត្រី បានឆ្លៀតលើកយកមកវិភាគ និងពិចារណារួមគ្នារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង កំឡុងពេលអាហារល្ងាចមុនលាត្រលប់មករាជធានីភ្នំពេញវិញ នាវេលាយប់ នៃថ្ងៃដដែល។

គួរបញ្ជាក់ថា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ លោករដ្ឋមន្ត្រី ឈាង រ៉ា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាព អូរអំបិល ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ លោករដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូច និងរបួស ដោយសង្កេតឃើញមានបរិស្ថាន និង អនាម័យល្អ។

លោករដ្ឋមន្ត្រី បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្ត្រីសុខាភិបាល នូវចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបថវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់ឲ្យបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបប នៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រប់មកតាមដានតាមការណាត់ក្នុងមណ្ឌល៕
អត្ថបទ ៖ សំអឿន



-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល