Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍

បានផុស

នៅ

លោក វង់ សូត អនុប្រធាន​ទី ២ នៃ​រដ្ឋសភា លើក​ឡើង​ថា សហគមន៍​កសិកម្ម មាន​សមាជិក​កាន់តែ​ច្រើន កាន់តែ​ទទួល​បាន​អត្ថប្រយោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស លោក វង់ សូត បាន​ដឹកនាំ សមាជិក-សមាជិកា នៃ​រដ្ឋសភា ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​ដំណាំ​ពោតក្រហម​(​ពោត​ចំណី​សត្វ​) និង​សំណេះសំណាល​ជាមួយ​សមាជិក-សមាជិកា​សហគមន៍​កសិកម្ម​ជី​រោទ៍​រុងរឿង ក្នុង​ឃុំ​ជី​រោទ៍​ទី ១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អម​ដំណើរ​ដោយ លោក​អភិបាល​រង នៃ​គណៈ​អភិបាលខេត្ត លោក​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ត្បូងឃ្មុំ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម តំណាង​ក្រុមហ៊ុន​ស៊ី​ភី ក្រុមហ៊ុន​ហ្គ្រី​ន​ហ្វី​ត កាលពី​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

នា​ឱកាស​នោះ លោក វង់ សូត បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​សហគមន៍​កសិកម្ម និង​បាន​ផ្ដាំផ្ញើ​ថា ចលនា​ចូលរួម​បន្ថែម​ជា​សមាជិក​សហគមន៍ ព្រោះថា​កាន់តែ​ធំ​កាន់តែ​ល្អ។ រដ្ឋ បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​ជាមួយ​ប្រជាពលរដ្ឋ បើ​ជួយ​ម្នាក់ៗ គឺ​លំបាក តែ​បើ​រួមគ្នា ងាយស្រួល​ក្នុង​ការ​អន្តរាគមន៍​ជួយ​ជាង។

លោក វង់ សូត បន្ត​ថា សហគមន៍ មិន​ដូច​សហករណ៍​នោះ​ទេ។ សហគមន៍ គិត​រួម អនុវត្ត​រួម តែ​ការ​ចំណាយ ឬ ទទួល​ផល​ប្រយោជន៍ គឺ​រៀងខ្លួន​តាម​សមត្ថភាព លទ្ធភាព​ដែល​ខ្លួន​បាន​ចូលរួម។ ចំពោះ សហករណ៍ ធ្វើ​រួម បាន​ផល​ដាក់​រួម ហូប​រួម តែ​មិន​បាន​ទទួល​ផល​ប្រយោជន៍​តាម​ការ​ប្រឹងប្រែង​របស់​យើង​ម្នាក់ៗ នោះ​ទេ។ សហគមន៍​កសិកម្ម ដូចជា ក្រុមហ៊ុន​មួយ​ដែល​មាន​គោល​គំនិត​មួយ គឺ រក​បាន​ទីផ្សារ​ហើយ ទើប​ផលិត​ស្រប​តាម​ការ​តម្រូវ​របស់​ទីផ្សារ ហើយ​ធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ច្បាស់លាស់​ជាមួយ​អ្នកបញ្ជា​ទិញ ដែល​ការណ៍​នេះ ធ្វើ​ឲ្យ​កសិផល​ផលិត​បាន មិន​ជួប​បញ្ហា​ខ្វះ​ទីផ្សារ ឬ​តម្លៃ​មិន​ប្រាកដប្រជា។ ចូលរួម​ជា​សហគមន៍​កសិកម្ម​ហើយ ការចូលរួម​អនុវត្ត​បង្គំ​បច្ចេកទេស​កសិកម្ម​ព្រម​គ្នា​មានការ​ចាំបាច់​ណាស់។ បង្គំ​បច្ចេកទេស នឹង​ធ្វើ​ឲ្យ​ទិន្នផល​របស់​យើង​ល្អ​ប្រសើរ មាន​សុវត្ថិភាព គុណភាព​។ មិន​អនុវត្ត​តាម​បច្ចេកទេស គឺ​យើង​មិន​អាច​ទទួល​បាន​ផល​ល្អ​ទេ មិន​អាច​ធ្វើតាម​យថា​ផល​ដូច​មុនៗ ទៀត​បាន​ឡើយ។

លោក​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល បាន​គាំទ្រ​វិស័យ​កសិកម្ម​ជា​អាទិភាព តាមរយៈ​ការ​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ​ទី ៥ និង​ទី ៦ រួមមាន​ ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប ការ​បញ្ជូន​មន្ត្រី​កសិកម្ម​ឃុំ​ទូទាំង​ប្រទេស និង​ហិរញ្ញប្បទាន ១០០ លាន​ដុល្លារ។

លោក​បន្ថែម​ថា ទន្ទឹម​នេះ តាមរយៈ​គម្រោង​នានា បាន​ផ្តល់​ការ​យល់ដឹង​ពី​បង្គំ​បច្ចេកទេស ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​អគារ ឃ្លាំង ផ្លូវ ប្រព័ន្ធ​ស្រោចស្រព និង​ឥណទាន​អត្រា​ការ​ប្រាក់​សមរម្យ​សម្រាប់​សហគមន៍​កសិកម្ម។ ដូចជា​នៅ​សហគមន៍​យើង​នេះ ទទួល​បាន​ឃ្លាំង​ស្តុក​ធញ្ញជាតិ សូម​ប្រើ​ឃ្លាំង​នេះ​ឲ្យ​បាន​ប្រយោជន៍​ជា​ចំណូល ជា​ការងារ ជា​កន្លែង​ដោះស្រាយ​បញ្ហា​កកស្ទះ​កសិផល​ជាយថាហេតុ៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ហើយ លើក​នេះ​សំដៅ​លើ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម